Month: May 2023

ក្រសួងអប់រំ ប្រកាសជាព័ត៌មានសម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ! សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick)

ភ្នំពេញ ៖ ក្រសួង អប់រំយុវជននិងកីឡា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង  (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!  ក្រសួងអប់រំ យុវជននិងកីឡា សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ! លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ…

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវារថយន្ដក្រុងទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ដោយផាសុកភាពមិនបង់ប្រាក់ពីថ្ងៃទី០៥ឧសភាដល់០៩ មិថុនា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ(Express Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា…

អបអរសាទរ កម្ពុជា គិតត្រឹមម៉ោង ៦:០០នាទីល្ងាចថ្ងៃទី ៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយសរុប ៦ គ្រឿងហើយ

ភ្នំពេញ ៖ អបអរសាទរ កម្ពុជា គិតត្រឹមម៉ោង ៦:០០នាទីល្ងាចថ្ងៃទី ៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយសរុប ៦ គ្រឿងហើយ ដោយឈរចំណាត់ថ្នាក់លេខ១ វិញ្ញាសារដែលកម្ពុជាទទួលបានមេដាយរួមមាន: ១- វិញ្ញាសារគុនល្បុក្កតោ ទទួលបានមេដាយមាស ៣ គ្រឿង  ២- វិញ្ញាសារជូជីតស៊ូផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង ៣-វិញ្ញាសារជូជីតស៊ូផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង ៤- វិញ្ញាសារជូជីតស៊ូផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា…

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ

ខេត្ត​កណ្ដាល​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី…

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។  ក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម…

ព័ត៌មានបឋម ៖ បុរសម្នាក់ធ្លាក់ពីលើអគារ​មួយកន្លែងបណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ អាយុប្រហែលជាង ៣០ឆ្នាំបានធ្លាក់ពីលើអគារមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះមួយកន្លែងជាប់របងសាលាបឋមសិក្សាភូមិ ៦ ផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅវេលាម៉ោង ០១:២៨នាទីរសៀល ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៣។ ចំពោះអត្តសញ្ញាណជនរងគ្រោះ ដែលធ្លាក់ពីលើអគារខុនដូ មិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។  បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតសម្លាប់ខ្លួនឯង…

ជិះឡានថ្លៃតែចរឹកថោក! ចាប់ឃាត់ខ្លួនបានហើយ ! ជើងខ្លាំងបោះបាចគ្រាប់កាំភ្លើង ចូលក្នុងហាងកាត់សក់ និងគំរាមបាញ់នៅ បឹងត្របែក !

ភ្នំពេញ ៖ ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់, តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។ សូមបញ្ជាក់ថា, ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងគេហទំព័រ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ។…

ករណីគ្រោះចរាចរណ៍រវាងរថយន្តនិងម៉ូតូរុឺម៉កបណ្តាលអោយមនុស្ស៤នាក់ស្លាប់និងរងរបួសធ្ងន់៨នាក់…

កំពង់ឆ្នាំង:យោងតាមផេកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៣:៣០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ០១ គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3G-2103 ដែលមានសណ្តោងស៊ឺមីរ៉ឺម៉កពណ៌ខៀវ+ស ពាក់ផ្លាកលេខ ភ្នំពេញ 4B-2068 (ប្រភេទរថយន្តដឹកប្រេងឥន្ធន:) អ្នកបើកបរមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) បើកបរពីទិសខាងជើង…

ករណីឃាតកម្មនារីម្នាក់ចាក់សម្លាប់ស្រ្តីម្នាក់បណ្តាលអោយស្លាប់…

តាកែវ:(ពត័មានបឋម) ករណីឃា.តក.ម្មចាក់សម្លាប់ស្រ្តីម្នាក់បណ្តាលឲ្យស្លាប់ នៅចំណុចភូមិពន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីយប់ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចនគរបាល ស្រុកព្រៃកប្បាសបានចុះស្រាវជ្រាវភ្លាមៗនិងកំណត់មុខសញ្ញាឃាត់ជនដៃដល់បាននៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣៕

មានករណីបុរសម្នាក់ដើរវង្វេងផ្លូវរអិលធ្លាក់ទឹកបឹង បណ្ដាលឱ្យលង់ស្លាប់

ខេត្តកំពង់ធំ៖ បុរសម្នាក់ដែលអ្នកភូមិអះអាងថាមានជំងឺសរសៃប្រសាទ ហើយដើរវង្វេងផ្លូវបានរអិលជើងធ្លាក់ចូលទឹកបឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។    ហេតុការណ៍សពអណ្តែតទឹកនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោងប្រមាណ១៣និង០០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចបឹងអណ្ដូងនៃស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃព្រាល(ក) ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។     យោងតាមសាក្សីជាប្រជាពលរដ្ឋបានឱ្យដឹងថា គាត់បានជួបបុរសរងគ្រោះខាងលើនៅពេលព្រលប់មុនថ្ងៃកើតហេតុ ជនរងគ្រោះបានប្រាប់គាត់ថា មានស្រុកកំណើតនៅខេត្តបាត់ដំបង និងមានប្រពន្ធនៅខេត្តកំពតផងដែរ។ និយាយហើយក៏បន្តដំណើរទៅមុខទៀត រហូតដល់ថ្ងៃកើតហេតុបានទទួលព័ត៌មានថា បុរសនោះលង់ទឹកស្លាប់បាត់ហើយ។    ដោយឡែកសមត្ថកិច្ចស្រុកកំពង់ស្វាយ បញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស…

You missed