ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ប្ដេជ្ញា​ធ្វើ​ឲ្យ​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា ក្លាយទៅជា​ផ្លូវ​ល្បឿន​លឿន​ទាំងអស់ ដោយ​លើកទឹកចិត្ត​ដល់​បណ្ដា​ប្រទេស​នានា ធ្វើការ​វិនិយោគ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ​។​​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ដល់​គរុ​និស្សិត​បច្ចេកទេស និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ បណ្ដុះបណ្ដាល​បច្ចេកទេស នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ សម្តេច​តេ​ជោ​មានប្រសាសន៍ថា រថភ្លើង​នៅ​កម្ពុជា​សព្វថ្ងៃនេះ​មាន​ល្បឿន​តែ ៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ ខណៈ​រថភ្លើង​ល្បឿន​លឿន​រត់​បាន ១៣០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង ធ្វើ​ឲ្យ​ចំណេញ​ក្នុងការ​ដឹកជញ្ជូន​។​a hun techno

សម្ដេច​តេ​ជោ​បញ្ជាក់ថា «​យើង ត្រូវតែ​ធ្វើ​ឲ្យ​ផ្លូវរ​ទះ​ភ្លើង​របស់​យើង ក្លាយទៅជារ​ទះ​ភ្លើង​ល្បឿន​លឿន​ទាំងអស់​។ យើង ក៏​អំពាវនាវ​លើកទឹកចិត្ត​ឲ្យ ប្រទេស​នានា​ចូលរួម ហើយ​ចូលរួម​ធ្វើ BOT ដោយ​យើង​មិន​ចង់​ខ្ចីប្រាក់​គេ ក្នុង​ទំហំ​មួយ​ដ៏​ធំ​ធ្វើ​ផ្លូវ​រត់​ភ្លើង​ល្បឿ​លឿន ដែល​ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ជំនួស​ឲ្យ​ផ្លូវដែក​ចាស់​».​។​​ក្រៅពី​រឿង​ខាងលើ​រាជរដ្ឋាភិបាល​កម្ពុជា បា​នស​ម្រ​ច​បញ្ចេញ​ថវិកា ២៣០​លាន​ដុល្លារ​អាមេរិក សម្រាប់​សាងសង់​ស្ពាន ដោយ​ឆ្លងកាត់​ខេត្តកណ្តាល ព្រៃវែង និង​ចូលទៅ​កាន់​ខេត្តស្វាយរៀង ក្នុង​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត​។ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​អាច​បើក​ដំណើរការ​សាងសង់ ក្នុង​ឆ្នាំ​២០២៣​នេះ ដោយ​ចំណាយ​ជាង ១​ពាន់​លាន​ដុល្លារ​។​នេះ​ជាការ​ប្រកាស​ឲ្យ​ដឹង​ដោយ​សម្តេច​។​

​ឆ្លៀតឱកាស​នោះដែរ សម្តេចនាយក​រដ្ឋមន្ដ្រី លើកឡើងថា ជំនាញ​បច្ចេកទេស គឺជា​ជំនាញ​ត្រូវ​នឹង​តម្រូវការ​ចាំបាច់ នៃ​សង្គម​បច្ចុប្បន្ន​ដែល​ត្រូវ​បង្កើន និង​ពង្រឹង​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ទន្ទឹមនឹងនោះ ក៏ត្រូវ​ឲ្យ​មានការ​ចាប់អារម្មណ៍ លើ​ជំនាញ​វិជ្ជាជីវៈ​ដូនតា​ដូចជា​៖ ចម្លាក់ តម្បាញ ជាដើម ដែល​រដ្ឋ​កំពុងតែ​គាំពារ និង​លើកទឹកចិត្ត​បន្ថែមទៀត​។​​សម្ដេច​បន្ដថា ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នេះ មាន​តម្រូវការ​កាន់តែ​ធំ ទើប​ដាក់ចេញ​ផែនការ​គោល នយោបាយ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើការ​បណ្ដុះបណ្ដាល លើ​ជំនាញ​វិជ្ជាជីវៈ​នេះ​ដល់ សិស្ស​និស្សិត​កម្ពុជា​ប្រមាណ ១,៥ លាន​នាក់​នៅ​ឆ្នាំក្រោយ​៕

By sin

Leave a Reply

Your email address will not be published. Required fields are marked *