ខេត្តកំពង់ឆ្នាំង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ១៧:២០ នាទី ថ្ងៃទី ១៧ ឧសភា ២០២៤ បានឃាត់ខ្លួន ឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ជាងថតរូប រស់នៅ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលបានធ្វើសកម្មភាព រំលោភនារីម្នាក់ អាយុ ១៦ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តនៅចំណុច ផ្ទះជនសង្ស័យ ពេលឆាតហៅជនរងគ្រោះ ឲ្យទៅលេងផ្ទះ តែម្នាក់ឯង ។
សូមបញ្ជាក់ថា ៖ ឈ្មោះ ឌួង ច័ន្ទរតនៈ ជាជាងថតរូបត្រូវបានកងកំលាំងរាជអាវុធហត្តខេត្តចាប់ឃាត់ខ្លួន ពីបទរំលោភសេពសន្ថវៈ។
សូមជម្រាបជូនថា ៖ នៅវេលាម៉ោង ១៧:២០ នាទី ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ចំនួន០៦នាក់ប្រេីប្រាស់រថយន្តចំនួន០១គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿងដឹកនាំដោយលោកវរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការក្រុងកំពង់ឆ្នាំង ។យោងតាមបទល្មេីសជាក់ស្ដែង។ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ឌួង ច័ន្ទរតនៈ ភេទប្រុស អាយុ ៣១ ឆ្នាំមុខរបរ ជាងថតរូប រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងដែលបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះ ……. ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ដែលប្រព្រឹត្តនៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបញ្ជាក់ថា ៖ មូលហេតុជនរងគ្រោះបានទៅលេងផ្ទះជនសង្ស័យតែម្នាក់ឯង ដោយជនសង្ស័យជាអ្នកឆាតហៅ និងទុកចិត្ត ។
សមត្ថកិច្ចបញ្ជាក់ក្នុងរបាយការណ៍ថា ៖ វត្ថុតាងចាប់យករួមមាន ៖
១- ទូរស័ព្ទដៃ ម៉ាក iphone 13 ពណ៌ទឹកសមុទ្រ ចំនួន ០១ គ្រឿង ។ នគរវត្ត
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកំពុងអនុវត្តតាមនីតិវិធី ៕