ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ងប់ គឺជារុក្ខជាតិ ដែលប្រជាជនខ្មែរយើង និយមដាំ ឬ ដុះតាមធម្មជាតិ នៅតាមទីជនបទ ស្រុកស្រែចម្ការ ។

ពលរដ្ឋខ្មែរ តែងបេះយកត្រួយ និងស្លឹកខ្ចីៗ ធ្វើជាបន្លែ ដែលមានរស់ជាតិឆ្ងាញ់ពិសា។ រុក្ខជាតិប្រភេទនេះដែរ វាមានប្រភពដើម នៅអាស៊ីភាគអាគ្នេយ៍។
យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបង្ហាញពីសារៈសំខាន់ៗ របស់ស្លឹកងប់ មួយចំនួន ដូចជា៖

– លក្ខណៈរូបសាស្ត្រ៖ ជាគុម្ពព្រឹក្ស មានកម្ពស់ ៣–៤ ម. បែកមែកច្រើនពីគល់។ ស្លឹករាងពងក្រពើ តម្រៀបជាពីរជួរ (distichous)។មានផ្កាញី និងផ្កាឈ្មោល លើដើមតែមួយ (monoecious)។ កញ្ចុំផ្កាជាចង្កោម ដុះចេញពីគល់ស្លឹក (axillary)។ ផ្កាពណ៌បៃតងលាយលឿង ឬក្រហម។ ផ្កាឈ្មោល មានត្របក ៣ គ្មានស្រទាប់ កេសរឈ្មោល ៣ មានទងជាប់គ្នា (androphore) ផ្កាញីមានត្របក ៣ កេសរញី ៣ រួមគ្នា។ ផ្លែពណ៌ស ទន់មូល។ គ្រាប់ ៥–៦ ពណ៌ស ឬខ្មៅ ប្រហោងក្នុង។

– លក្ខណៈជីវសាស្ត្រ ៖ បន្តពូជដោយដំណុះគ្រាប់ ឬកាច់មែកចាស់យកមកដាំ។

–លក្ខណៈអេកូឡូស៊ី ៖ ប្រភេទនេះ ដុះល្អលើដីសើម នៅតំបន់ក្តៅ មានភ្លៀង ឬត្រជាក់ មធ្យម។

– ការប្រើប្រាស់៖

– បន្លែ៖ ស្លឹកខ្ចីៗ យកធ្វើជាបន្លែស្លស្រឡក់ និងប្រើជាបន្លែបន្សាបសម្លទំពាំង។

– ជាឱសថ៖ គេស្ងោរឫស ហើយយកទឹកផឹក ដើម្បីបញ្ចុះកំដៅ គ្រុន។ ស្លឹក ផ្លែ និងផ្កា សម្រាប់ព្យាបាលទល់លាមក ឬឈឺខ្លួនប្រាណ៕/V-PC

By admin

Leave a Reply

Your email address will not be published. Required fields are marked *