ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ពិព័រណ៍​ឧស្សាហកម្ម​ទិន្នន័យ​ធំ​អន្តរជាតិ​ចិន​ឆ្នាំ ២០២៣ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា​នៅ​ទីក្រុង​គួ​យ​យ៉ាង (Guiyang) ដោយ​បង្ហាញ​នូវ​សមិទ្ធិផល​ចុងក្រោយ​បំផុត​របស់​ប្រទេស​នេះ​នៅក្នុង​ឧស្សាហកម្ម​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ​និង​ការជំរុញ​ផ្សព្វផ្សាយ​ការផ្លាស់ប្តូរ​អាជីវកម្ម​ពាក់ព័ន្ធ​។

​ភ្ញៀវ​ជាច្រើន​បាន​មក​ទទួល​បទពិសោធ​ន៍​ជាមួយ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នៅឯ​ពិព័រណ៍​ក្នុង​ក្រុង​គួ​យ​យ៉ាង​នៃ​ខេត្ត​គួ​យ​ចូ​វ (Guizhou) ភាគ​និរតី​នៃ​ប្រទេស​ចិន​។​

​ភ្ញៀវ​ក៏​បាន​នាំគ្នា​មើល​វីដេអូ ដែល​ផលិត​ដោយ​បច្ចេកវិជ្ជា Cloud Computing នៅឯ​ពិព័រណ៍​ផងដែរ​។ ក្រៅពីនេះ​ពួកគេ​ក៏​បាន​ដើរ​មើល​ផងដែរ​នូវ​រថយន្ត​គំរូ DiDi Neuron ប្រព័ន្ធ 5G+Smart Healthcare ឆ្កែ​យន្ត រ៉ូបូត​ឆ្លាត ការរៀន​បើកបរ​តាមរយៈ​វ៉ែនតា VR ម៉ាស៊ីន​5G​ឆ្លាត​វៃ ម៉ាស៊ីន​យន្តហោះ CJ1000A និង​រថយន្ត​បើក​ស្វ័យប្រវត្តិ Robobus៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *