ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤ មានករណីប្រជាពលរដ្ឋពុលបន្ទាប់ពីទទួល ទានសាច់ជ្រូកព្រៃ (សាច់ជូរ) បណ្ដាលឱ្យស្លាប់ពីរនាក់ និងកំពុងសម្រាកព្យាបាលចំនួន០៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ យ៉េង ជីនាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិព្នង មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ស្លាប់)នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី និង២-ឈ្មោះ ផាន សុបឿន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(ស្លាប់)នៅ មន្ទីរពេទ្យបង្អែកស្រុកកោះញែក ។
រីឯផ្សេងទៀតត្រូវបានសង្គ្រោះទាន់ពេលវេលាដែលរួម មាន ៣-ឈ្មោះ ជីនាន វិសាល ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។៤-ឈ្មោះ ជីនាន ពិសី ភេទស្រី អាយុ ៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។-៥ ឈ្មោះ កែវ ស្នា ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី(កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍ស្រែហ៊ុយកំពុងស្រាវជ្រាវបន្ត ៕