ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ​ ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី ១នាក់)​ និងប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩៧,៨២ក្រាម និង៨កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​នគរបាលជាតិ ៨អង្គភាព មានដូចខាងក្រោម​៖
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៥ក្រាម។
*២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ១,៣២ក្រាម។
*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,២៨ក្រាម។
*៤ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៩២,០៥ក្រាម។
*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៤១ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១៦ក្រាម។
*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់ ចាប់យក Ice ០,៨៥ក្រាម។
*៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៨កញ្ចប់តូច៕ ដោយ៖សហការី

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed