ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅរសៀល​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុបផែនការ បានចាត់លោកឧត្តមសេនីយ៍ត្រី សាន់ សុខហេង​ និង​លោក​ឧត្ដមសេនីយ៍​ត្រី​ សៀង​ សុវណ្ណារិទ្ធិ​ អនុប្រធាននាយកដ្ឋាន រួមទាំងក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក​ អិន​ ភារម្យ​ នាយរងការិយាល័យ​របាយការណ៍​ប្រចាំ​ថ្ងៃ​ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ក្នុងឱកាសនេះដែរ ក្រុមការងារក៏បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស​ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលបន្ទុកការងារសេនាធិការ និងលោកឧត្ដមសេនីយ៍ទោ ចាន់ សម្បត្តិ ប្រធាននាយកដ្ឋានសរុប ផែនការ ព្រមទាំងបងប្អូនជាសហការីក្នុងអង្គភាពទាំងមូល ។
ជាចុងក្រោយ​ក្រុម​ការងារ​សូម​ជូន​ពរ​ឲ្យ​ជូនដល់លោកវរសេនីយ៍ឯក​ អិន​ ភារម្យ​ ឆាប់បានជាសះស្បេីយ​ ​បាន​វិល​ត្រឡប់​ទៅ​បម្រើ​ការងារនៅអង្គភាពវិញ​ និងបាននាំយកថវិការបស់នាយកដ្ឋានផ្តល់ជូនដល់លោកផងដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ