ព្រោះតែលុយហ៊ានប្រថុយមិនខ្លា
ចច្បាប់ លោកមេប៉ុស្តិ៍ឈ្មោះភ័ក្រ្ត
ល្បែងអាប៉ោងលេងគគ្រឹកគគ្រែង
ក្នុងមូលដ្ឋាន តែមេប៉ុស្តិ៍រូបនេះ មិ
នខ្លាចមិនញញើត នៅឲ្យឈ្មោះ
គួច ជាង(ហៅតាស្វិត)បើកលេង
យ៉ាងងងើលផ្អើលក្នុងភូមិ។

ទីតាំងអាប៉ោងនេះ ស្ថិតនៅភមិ
សុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
ព្រោះតែមានការបើកភ្លើងខៀវ ពី
លោកភ័ក្រ្ត មេប៉ុស្តិ៍ មេអាវុធហត្ថក្រុង លោកចៅសង្កាត់ លោកចៅ
សង្កាត់ និងលោកគាត ហ៊ុលអភិ
បាលក្រុងប៉ោយប៉ែត ។

បន្ទាប់ពីសម្តេចបវរធិបតី បានចេ
ញបទបញ្ជាដ៏តឹងរឹង ចំពោះបញ្ហា
បនល្បែង សុីសងគ្រប់ប្រភេទ កុំឲ្យមានទូទាំងប្រទេស រួចហើយក៍ដោយ តែអស់លោកអាជ្ញាធរ និងសមត្ថកិច្ច ហាក់ដូចមិនខ្លាច មិនព្រឺសំបុរ មិនខ្វល់ថែមទាំងឲ្យលេងផ្គើនទៀតផង។

នេះបើយោងតាមប្រភពបានឲ្យ
ដឹងថា ដំណើរការល្បែងអាប៉ោង
នេះ លេងបានយ៉ាងរលូន  ព្រោះ
តែឈ្មោះតាស្វិត មេកំប៉ុង់តុង
រត់ការសែនព្រេន ជូនម្ចាស់ទឹក
ម្ចាស់ដីគ្មានសល់ ហើយតាស្វិត
ធានាអះអាងចំពោះអ្នកទៅលេង
ថាគ្មានបញ្ហាទេ។

ប្រភពបញ្ជាក់ថា ក្នុងមួយថ្ងៃល្បែ
ងនេះ មានអ្នកទៅលេងប្រហែល
ពី៣០ទៅ៥០នាក់ មានម៉ូតូប្រ
ហែល២០ទៅ៣០គ្រឿង និងឡា
នប្រហែលជាង១០គ្រឿង ចាញ់ឈ្នះរាប់មុឺនសែនបាត រាប់
មុឺនដុល្លារ ចំណែកតាស្វិតដកថ្លៃ
តុង បានរាប់រយដុល្លារក្នុង១ថ្ងៃ។

ពលរដ្ឋក្នុងមូលដ្ឋានបាននិយាយ
ថា បើខ្មោចស្រុកមិឲ្យដៃខ្មោចព្រៃចង្រៃក៍មិនហ៊ានចូលដែរ នេះស
បញ្ជាក់ឲ្យឃើញថា បើអាជ្ញា
ធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋា
ន មិនបានសើមមាត់សើមក ល្បែ
ងអាប៉ោងនេះ មិនដំណើការដែរ។

លោកភ័ក្រ្ត មេប៉ុស្តិ៍និមិត្ត បាននិយាយថា បើមានរូបភាពអ្នក
លេងអាប៉ោងសុំបាញ់ឲ្យមើល
ផង។

លោកខាត់ ធា ចៅសង្កាត់និមិត្ត
និយាយថា ចាំលោកប្រើកូនចៅទៅមើលសិន បើមានរូបភាព
ល្បែងអាប៉ោងសុំជួយផ្ញើផង។

លោកគាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រាយការជូនតាមប្រព័
ន្ធតេឡេក្រាម ចូលមើលហើយ
តេមិនឆ្លើយតប។

លោកសៅ សារឿន អធិការក្រុងប៉ោយប៉ែត មិនអាចទំនាក់ទំនង
បាន ហើយតេឡេក្រាមមិនចូល
មើលដែរ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *