ភ្នំពេញ​៖​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៤លើក បណ្តាលឲ្យមនុស្សស្លាប់ ០២នាក់ និងរបួសធ្ងន់ស្រាល ០៤នាក់។
ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានបញ្ជាក់ថា​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ​ បានកើតឡើងចំនួន ០៤លើក (យប់ ០២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០២នាក់ (ស្រី ០នាក់), រងរបួសសរុប ០៤នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើស មិនគោរពសិទ្ធិ ០៣លើក (ស្លាប់ ០១នាក់) និងប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *