ខេត្តកំពង់ឆ្នាំង ៖ ជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីជនសង្ស័យលីកាំបិតទៅកាប់ក្នុងពេលដែលកំពុងដេកលង់លក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង៤០ នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅនឹងផ្ទះរបស់ជនរងគ្រោះក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះនុត សារឿន អាយុ៥២ឆ្នាំ មានលំនៅនៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។

អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅផឹកស៊ីជាមួយគេនៅកន្លែងមួយ។ ក្នុងពេលកំពុងតែផឹកស៊ីនោះស្រាប់តែជនរងគ្រោះមានទំនាស់ជាមួយគ្នា ។ ក្រោយពីមានទំនាស់ពាក្យសម្តីហើយ ជនរងគ្រោះបានត្រឡប់ទៅផ្ទះរបស់ខ្លួន រួចបានដេករហូតដល់វេលាកើតហេតុ ទើបគេឃើញជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមតែម្តង ដែលមានស្នាមរបួសជាច្រើនកន្លែង ។ ជនសង្ស័យក្រោយពីកាប់សម្លាប់ជនរងគ្រោះរួចហើយបានយកទូរស័ព្ទ២គ្រឿងនិងម៉ូតូមួយគ្រឿងគេចបាត់ស្រមោលតែម្តង ។ នាពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមរកជនសង្ស័យដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

You missed