សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ចេញ​ដីកាចាប់ខ្លួន​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧​មីនា​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តើ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ថ្ងៃ​ណាមួយ​ត្រូវ​ចាប់ខ្លួន​ឬ?

តទៅ​នេះ​ជា​ចម្លើយ​មួយ​ចំនួន​។ ប្រសិនបើ​អាច​តើ​ចាប់ខ្លួន​បែប​ណា? បណ្ដា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​CPI ជា អ្នក​អនុវត្ត​ដីកាចាប់ខ្លួន​លោកពូ​ទី​ន​និង​លោកស្រី​ម៉ា​រី​យ៉ា​ឡូ​វ៉ា​បេ​ឡូ​វ៉ា ប្រសិនបើ​អ្នក​ទាំង​២​ទៅ​កាន់​ប្រទេស​សមាជិក​តុលាការ​នោះ​។ រដ្ឋ​អាជ្ញា​តុលាការ​នោះ​លោក​ការី​ម​ខាន់ ពេល​សួរ​លោក​លើ​លទ្ធភាព​នៃ​ការ​ចាប់ខ្លួន​លោកពូ​ទី​ន ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា ពិតជា​អ​ញ្ចឹ​ង​មែនហើយ លោកពូ​ទី​ន​នឹង​អាច​ត្រូវ​ចាប់ខ្លួន បើ​លោក​ទៅ​កាន់​ប្រទេស​ណាមួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១២៣​ជា​សមាជិក​CPI ក៏​ទោះបី​តុលាការ​នោះ​ពុំ​មាន​ប៉ូលិស​របស់​ខ្លួន​ផ្ទាល់​ក្ដី​។

តាម​ប្រធាន​តុលាការ​CPI លោក​PIOTR HOFMANSKY​ថា ការ​អនុវត្ត​ដីកាចាប់ខ្លួន​ពឹងផ្អែក​លើ​កិច្ចសហការ​របស់​អន្តរជាតិ​។ ចំណែក​លោក MATTHEW WAXMAN សាស្ត្រាចារ្យ​សាលា​ច្បាប់​COLOMBIA LAW SCHOLL​ថា នោះ​ជា​ដំណាក់កាល​សំខាន់​បំផុត​មួយ​សម្រាប់​តុលាការ​CPI តែ​លទ្ធភាព​នៃ​ការ​ចាប់ខ្លួន​នោះ​ពិតជា​មាន​ស្ដើង​បំផុត ព្រោះ​លោកពូ​ទី​ន​ជា​មេដឹកនាំ​មហាអំណាច​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​។ មើល​ត្រឹម​អតីត​មេដឹកនាំ​ស៊ូ​ដង់​លោក​អូ​ម៉ា​អែ​ល​បេ​សៀរ​ក៏​ទោះបី​មាន​ដីកាចាប់ខ្លួន​របស់​តុលាការ​នោះ តែ​លោក​ទៅ​កាន់​រដ្ឋ​អាហ្វ្រិក​ជា​ច្រើន​ជា​សមាជិក​តុលាការ​នោះ តែ​លោក​មិន​ត្រូវ​នរណា​ចាប់ខ្លួន​ឡើយ​។

Picture
បែរមក​មើល​ឧបសគ្គ​វិញ​ទាំង​រុ​ស្ស៊ី ទាំង​អ៊ុយ​ក្រែ​ន​មិនមែន​ជា​សមាជិក​CPI​ឡើយ​។ ថា​អ៊ុយ​ក្រែ​ន​ចុះ​យល់​ស្រប​តាម​ដីកាចាប់ខ្លួន​នេះ តែ​រុ​ស្ស៊ី​វិញ បដិសេធ​ដីកា​នោះ​និង​អះអាង​ថា ខ្លួន​នឹង​មិន​រួម​សហការ​ឡើយ​។ រុ​ស្ស៊ី​ក៏​ដូច​ជា​រដ្ឋ​មួយ​ចំនួន​មិន​ទទួលស្គាល់​សមត្ថកិច្ច​របស់​តុលាការ​នេះ​ទេ​។ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក​ឌី​មី​ទ្រី​ប៉េ​ស្កូវ ​ថ្លែង​ថា តាម​ច្បាប់​ការ​សម្រេច​របស់​តុលាការ​នោះ​ចាត់ទុកជា​មោឃៈ​គ្មាន​បានការ​។

ដូច្នេះ​បាន​ន័យ​ថា​ លទ្ធភាព​នៃ​ការ​ចាប់ខ្លួន លោកពូ​ទី​ន​ពិតជា​មាន​តិចតួច​បំផុត លើកលែង​ក្នុង​ករណី​មានការ​ផ្លាស់​ប្ដូរ​របប​នៅ​រុ​ស្ស៊ី​​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​ បៃ​ដិ​ន ដែល​មិន​ទទួលស្គាល់​ស្ថាប័ន​តុលាការ​នេះ និង​ធ្លាប់​គំរា.ម​ដាក់​ទណ្ឌ​បើ​ហ៊ាន​ចេញ​ដីកាចាប់ខ្លួន​ទាហាន​អា​មេ​រិ​ក​ទាក់ទិន​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ចាត់​ទុក​ការ​ចេញ​ដីការ​ចាប់ខ្លួន​លោកពូ​ទី​ន​នោះ​ថា​ត្រឹមត្រូវ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *