សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៨​ មីនា​ថា ប្រទេស​របស់​ខ្លួន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពេល​យប់ ពី​សំណាក់​បណ្ដា​ដ្រូ​ន​ផលិត​នៅ​អ៊ី​​រ៉​ង់​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​តាម​តេ​ឡេ​ក្រាម កងទ័ព​នេះ​និយាយ​ថា ដ្រូ​ន​១១​គ្រឿងក្នុង​ចំណោម​ដ្រូ​ន​ទាំង​១៦​គ្រឿង ដែល​បញ្ជូន​មក​បាន​ត្រូវ​បា.ញ់​ទម្លាក់ តែ​ដ្រូ​ន​ដទៃ​ទៀត​បាន​ទម្លាក់​ខ្លួន​វា.យប្រហារ​លើ​បណ្ដា​អគារ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​និយាយ​ថា នា​វេលា​ម៉ោង​២១​ ថ្ងៃ​ទី​១៧​ មីនា​ ពួក​ឈ្លានពាន​រុ​ស្ស៊ី​ បាន​វា.យប្រហារ​អ៊ុយ​ក្រែ​ន​ដោយ​ដ្រូ​ន​អត្តឃា.ត​ផលិត​នៅ​អ៊ី​រ៉​ង់​ធុន​SHAHED -136-131​។ ដ្រូ​ន​១១​គ្រឿងក្នុង​ចំណោម​ដ្រូ​ន​ទាំង​១៦​គ្រឿង​ដែល​បញ្ជូន​មក​បាន​ត្រូវ​កម្ទេច​។ ដ្រូ​ន​ទាំងនោះ​បញ្ជូន​មក​ពី​សមុទ​AZOV និង​ពី​តំបន់​ព្រី​យ៉ា​ន​ស្ក៍​រុ​ស្ស៊ី​​នៅ​ជាប់​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន​។

អភិបាល​តំបន់​ក្រុង​LVIV​លោក​ម៉ាក់​ស៊ី​ម​កូ​ហ្ស៊ី​ត​ស្គី​ថ្លែង​ថា តំបន់​ក្រុង​នេះ​រង​ការ​វា.យប្រហារ​ជា​ពិសេស​នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ម៉ោង​ក្នុងស្រុក ដោយ​ដ្រូ​ន​អត្តឃា.ត​SHAHED -136​។ ដ្រូ​ន​៣​ក្រឿ​ង​ត្រូវ​បាន​កម្ទេច តែ​ដ្រូ​ន​ឯទៀត​ៗ​វា.យប្រហារ​បណ្ដា​អគារ​នានា ក្នុង​សង្កាត់​យ៉ាវ៉ូ​​រី​វ បណ្ដា​ឲ្យ​មានការ​ខូចខាត​តែ​ពុំ​មាន​ជន​រង​គ្រោះ​ឡើយ​។ ក្នុង​តំបន់​ក្រុង​ឌី​នី​ប្រូ ដ្រូ​ន​៣​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​ដោយ​កងកម្លាំង​ការពារ​អាកាស តែ​ដ្រូ​ន​២​គ្រឿង​អាច​វា.យប្រហារ​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​មួយ ក្នុង​សង្កាត់​ណូ​វ៉ូ​ម៉ូ​ស្កូវ​ស្ក៍​ភាគ​ខាងជើង​ក្រុង​នេះ បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ និង​ការ​ខូចខាត​ច្រើន ដោយ​ផ្ទះ​៤​ខ្នង​រង​ការ​បំផ្លាញ​និង​ផ្ទះ​៦​ខ្នង​ទៀត​រង​ការ​ខូចខាត​តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​របួស​ឡើយ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *