ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ្នកស្រឡាញ់ផ្កាយនឹងទទួលបានចំណីទស្សនីយ៍ភាពនៅចុងខែនេះ ខណៈភពចំនួនប្រាំនៃប្រព័ន្ធសុរិយគតិនឹងអាចមើលឃើញពីផែនដី ជាផ្នែកនៃការទន្ទឹមគ្នានៃភពដ៏កម្រ។
នៅថ្ងៃទី ២៨ ខែមីនា ភពព្រហស្បតិ៍ ភពពុធ ភពអ៊ុយរ៉ានុស ភពព្រះអង្គារ និងភពសុក្រ រំពឹងរះទន្ទឹមស្របគ្នានៅក្នុងផ្នែកតូចមួយនៃផ្ទៃមេឃ ក្រោយថ្ងៃលិចភ្លាមៗ។
ភពពីរភ្លឺជាងគឺ ភពពុធនិងភពព្រហស្បតិ៍ នឹងអាចមើលឃើញនៅជិតជើងមេឃ ខណៈភពសុក្ររំពឹងរះភ្លឺជាងមុននៅលើមេឃ។
ទោះបីជាកែវយឹតគឺត្រូវការដើម្បីមើលឃើញភពអ៊ុយរ៉ានុសក៏ដោយ ក៏ប៉ុន្តែភពព្រះអង្គារគួរតែអាចមើលបានដោយភ្នែកទទេនៅក្បែរប្រហែល១ភាគ៤នៃព្រះចន្ទ។
ខណៈវាមិនមែនជារឿងចម្លែកក្នុងការឃើញភពពីរឬបីរះទន្ទឹមគ្នានៅលើមេឃ ការរះទន្ទឹមគ្នានៃភពទាំងប្រាំគឺជារឿងមិនធម្មតានោះឡើយ។ វាធ្លាប់បានកើតឡើងកាលពីឆ្នាំមុន ព្រមទាំងក្នុងឆ្នាំ ២០២០ និង ២០១៦ ផងដែរ៕