ប៉ូលិសស្រីលង្កាបានចាប់ខ្លួនមនុស្សជិត 15.000 នាក់ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះក្នុងការអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿងញៀនជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
កាលពីថ្ងៃទី២៤ ខែធ្នូ ប៉ូលិសស្រីលង្កាបានប្រកាសថា ពួកគេបានចាប់ខ្លួនមនុស្សជិត ១៥.០០០ នាក់ក្នុងការឆ្មក់ចូលបង្ក្រាបគ្រឿងញៀនរយៈពេលមួយសប្តាហ៍បន្ថែមទៀត ប៉ូលិសបាននិយាយថា បានរឹបអូសថ្នាំញៀនមួយចំនួនធំក្នុងយុទ្ធនាការនេះ។
យោងតាមប៉ូលិសស្រីលង្កា យុទ្ធនាការប្រឆាំងគ្រឿងញៀនមានឈ្មោះថា “Yuktiya” មានន័យថា “យុត្តិធម៌”។ ក្រោយការបើកយុទ្ធនាការរយៈពេល១សប្តាហ៍ ប៉ូលិសរឹបអូសបានគ្រឿងញៀនជិត៤៤០គីឡូក្រាម ក្នុងនោះកញ្ឆា២៧២គីឡូក្រាម hashish ៣៥គីឡូក្រាម និងហេរ៉ូអុីន៩គីឡូក្រាម ។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន 13.666 នាក់។ បន្ថែមពីលើនេះ ប៉ូលិសក៏បានចាប់ខ្លួនអ្នកញៀនថ្នាំចំនួន ១.១០០ នាក់ និងបញ្ជូនពួកគេទៅធ្វើការស្តារនីតិសម្បទាជាចាំបាច់នៅមណ្ឌលដែលគ្រប់គ្រងដោយយោធា៕ ដោយ៖ ធីរីណា