សហរដ្ឋអាមេរិក ៖ លោក Elon Musk បានលើកឡើង កាលពីថ្ងៃទី២២ ខែធ្នូ ថា លោកនឹងផ្អាកការលក់ភាគហ៊ុនក្រុមហ៊ុន Tesla ប្រហែលរយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹងបញ្ហាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នាពេលអនាគត។
ការលើកឡើងរបស់មហាសេដ្ឋីអាមេរិកវ័យ៥១ឆ្នាំរូបនេះ ធ្វើឡើងនៅក្នុងកម្មវិធីជជែកជាសំឡេងរបស់ Twitter Spaces ដែលអត្ថាធិប្បាយអំពីបញ្ហាសេដ្ឋកិច្ច ដោយលោកបាននិយាយថា លោកមើលឃើញអំពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ នៅឆ្នាំ២០២៣ ខាងមុខ ហើយតម្រូវការសម្រាប់ការទិញនៅក្នុងកម្រិតខ្ពស់ នឹងធ្លាប់ទាបជាង។
Picture
«ខ្ញុំនឹងមិនលក់ភាគហ៊ុនរបស់ Tesla ទេ។ ខ្ញុំមិនដឹងច្បាស់ថាមានរយៈពេលប៉ុន្មាននោះទេ ប្រហែលជា២ឆ្នាំ ចាប់ពីពេលនេះទៅ។ ប្រាកដណាស់ប្រហែលមិនមែនឆ្នាំក្រោយ ហើយក៏ប្រហែលជាមិនមែនជាឆ្នាំបន្ទាប់នោះផងដែរ»។ នេះជាការលើកឡើងរបស់លោក Elon Musk។
ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ៣% នៅក្នុងតម្លៃ ១២៩.២៣ដុល្លារ ក្នុងការជួញដូរក្រោយម៉ោង។
Picture
ប៉ុន្តែទោះយ៉ាងណា ភាគហ៊ុន Tesla បានធ្លាក់ចុះ ៩% បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើមផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៧,៥០០ដុល្លារ ដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ដែលជំរុញឱ្យមានការព្រួយបារម្ភរបស់វិនិយោគិនអំពីការបន្ទន់តម្រូវការ នៅពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។
Picture
គួររំលឹកថា កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានលក់ភាគហ៊ុនចំនួន ២២លានហ៊ុន ដែលមានតម្លៃរហូតដល់ ៣.៥៨ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមឯកសារបទប្បញ្ញត្តិមួយ៕ (ដកស្រង់ចេញពី Fox Business)