ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ដែលគេស្គាល់ថាជាមនុស្សមានវិបត្តិផ្លូវចិត្ត (មានជំងឺរ៉ាំរ៉ៃ) បានសម្រេចបញ្ចប់ជីវិតដោយយកខ្សែអង្រឹងចងកទៅនឹងដែកដំបូលក្យូសខាងមុខផ្ទះបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ ជាម ណាវី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងបានមកស្នាក់នៅដេកលេងផ្ទះប្អូននៅចំណុចទីកន្លែងកើតហេតុខាងលើរយៈពេលប្រហែលមួយសប្ដាហ៍មកហើយ ហើយនៅព្រឹកថ្ងៃកើតហេតុ ស្របពេលដែលម្ចាស់ផ្ទះបានចេញក្រៅផ្ទះអស់ ស្រ្តីខាងលើក៏បានលួចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងព្រោះតែមានវិបត្តិផ្លូវចិត្ត(មានជំងឺប្រចាំកាយ)។
ក្រោយពេលកើតហេតុមន្ត្រីមូលដ្ឋានបានចុះទៅពិនិត្យនិងប្រគល់សពអោយក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ