ភ្នំពេញ ៖ ស្រីណែត ទើបអាយុ ២១ឆ្នាំសោះ នាងនៅវ័យក្មេង រូបសម្ផស្សក៏បាន ប្រហែលជានាងមាន វិបត្តិអ្វីម្យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធផ្លូវចិត្ត ឬបាក់ទឹកចិត្ត សម្រេចធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួនក្នុងបន្ទប់ បន្សល់ទុកនូវតែក្តីសោកសៅ អាឡោះ អាល័យ ពីសាច់ញាតិ ក្រុមគ្រួសារ ព្រោះអ្វីៗ វាហួសពេលអស់ទៅហើយ សម្រាប់ជាតិនេះរបស់នាង ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានអោយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ដឹងថា៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលា
ម៉ោង១០ និង ៥៥នាទី នៅចំណុចបន្ទប់ជួលលេខ១០ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពិតជាមានករណីមនុស្សស្លាប់ ជានារីម្នាក់ ដោយការធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន ។
លោកបន្តថា៖ សពឈ្មោះ សុខ ស្រីណែត អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
លោកអធិការបញ្ជាក់ថា៖ តាមការពិនិត្យរបស់ការិយាល័យកោសល្យវិច័យបច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យអមសាលាដំងរាជធានីភ្នំពេញ ធ្វើការសន្និដ្ឋានថាសពស្លាប់ដោយសារចង.កធ្វើអត្តឃាត ពិតប្រាកដមែន ។ ក្រោយមកសពនារីខាងលើ បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕​ នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *