ករណីបុរសម្នាក់ជាប្តីប្រើកាំបិតកាប់ប្រពន្ធបណ្តាលអោយស្លាប់ហើយបានដុតខ្លួនឯងនិងរត់ចូលឡានរងរបួសធ្ងន់
ព្រះវិហារ:នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៦:៣០ នាទី មានករណី អំពើហឹង្សាក្នុងគ្រួសារដោយប្រេីកាំបិតកាប់បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ១/ជនរងគ្រោះ ឈ្មោះ ស្រី វឿន ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកសិករ នៅភូមិចម្ការស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ (ត្រូវជាប្រពន្ធបានស្លាប់)។ ២/ជនសង្ស័យឈ្មោះ ធី វង ភេទ ប្រុស អាយុ៣១ឆ្នាំ…