Day: September 15, 2023

នាយករដ្ឋមន្ត្រីកម្ពុជា​ ទទូចឱ្យអ្នកវិនិយោគចិន ចូលមករកស៊ីនៅកម្ពុជា

ប្រទេសចិន​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ នាឱកាសឆ្លៀតពេលពីដំណើរ​ទស្សនកិច្ច​ដ៏មមា​ញឹក​ចូល​រួម​ក្នុងវេទិកាសំណេះសំណាល និងពិសារអាហារជាមួយអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចចិន និងកម្ពុជា​ ក៏​បានទទូចឱ្យអ្នក​វិនិ​យោគចិន ចូលមកវិនិយោគនៅកម្ពុជា ជាមួយការលើកបង្ហាញទិដ្ឋភាពច្បាប់ និងគាំពារ​ជា​ច្រើន​របស់រាជរដ្ឋាភិបាលសម្រាប់អ្នកវិនិយោគ។​ ការទាក់ទាញអ្នកវិនិយោគគឺជារបៀបវារៈដ៏សំខាន់មួយនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទៅកាន់ប្រទេស​ចិន។ ជាមួយគ្នានេះ​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់អ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចកម្ពុជា និងចិន ដែលចូលរួមក្នុងពិធីនោះថា កម្ពុជាកំណត់យក​ឆ្នាំ​២០២៣ គឺជាឆ្នាំនៃការចាប់ផ្តើមជំរុញសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅសម្រេចគោលនយោបាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតី បានថ្លែងថា ឈរលើស្មារតីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចផ្ទាល់នោះ…

អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចំនួនប្រាំក្នុងប្រទេសជាសមាជិកអូតង់សម្រាប់ការជួយរុស្ស៊ីគេចពីទណ្ឌកម្ម

រដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃទី 14 ខែកញ្ញា បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន 5 និងពលរដ្ឋទួរគី១រូប ដោយចោទប្រកាន់ក្រុមហ៊ុននិងបុគ្គលទាំងនេះថាបានជួយរុស្សីគេចពីការដាក់ទណ្ឌកម្ម។ យោងតាម Reuters ក្រុមហ៊ុនទួរគីដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកជាកម្មសិទ្ធិរបស់ផ្នែកដឹកជញ្ជូននិងពាណិជ្ជកម្ម។ ក្រុមហ៊ុនទាំងនេះត្រូវបានចោទប្រកាន់ពីបទផ្តល់ការផ្គត់ផ្គង់ឧបករណ៍ដើម្បីជួយជួសជុលកប៉ាល់ដែលទាក់ទងនឹងក្រសួងការពារជាតិរុស្ស៊ី។ នេះគឺជាផ្នែកមួយនៃសេចក្តីសម្រេចដាក់ទណ្ឌកម្មទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកដែលកំណត់គោលដៅក្រុមហ៊ុនចំនួន ១៥០ ជុំវិញពិភពលោក។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងបរិបទនៃទំនាក់ទំនងអាមេរិក-ទួរគីក្នុងដំណាក់កាលដ៏សំខាន់មួយ នៅពេលដែលក្រុងវ៉ាស៊ីនតោនរំពឹងថា រដ្ឋសភាទួរគីនឹងអនុម័តជាផ្លូវការនូវសមាជិកភាពណាតូរបស់ប្រទេសស៊ុយអែត។ នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រុស្ស៊ីបានបណ្ដេញអ្នកការទូតអាមេរិក២រូប ដោយចោទប្រកាន់ថាបានធ្វើការជាមួយជនជាតិរុស្ស៉ីម្នាក់ដែលកំពុងស្ថិតក្រោមការចោទប្រកាន់លួចសហការខុសច្បាប់ជាមួយបរទេស។ ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៉ី បានជូនដំណឹងទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងមូស្គូ លោកស្រី…

លោក Pita Limjaroenrat បានលាលែងពីតំណែងជាប្រធានគណបក្ស Move Forward

លោក ភីតា បាននិយាយថា ទោះបីជាគណបក្សចលនាឆ្ពោះទៅមុខ មានសមាជិកសភាច្រើនជាងគេក្នុងសភាក៏ដោយ ប៉ុន្តែលោកមិនអាចកាន់តំណែងជាអ្នកដឹកនាំបានទេ ដោយសារលោកត្រូវបានព្យួរពីឋានៈជាសមាជិកសភាដោយតុលាការធម្មនុញ្ញ។ កាលពីថ្ងៃទី ១៥ ខែកញ្ញា លោក Pita Limjaroenrat បានលាលែងពីដំណែងជាមេដឹកនាំគណបក្ស Move Forward (MFP) ដើម្បីបើកផ្លូវឱ្យអ្នកស្នងតំណែងរបស់គាត់ឡើងកាន់តំណែងជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាថៃ។ ក្នុងសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ភី តា មានប្រសាសន៍ថា ទោះបីជាគណបក្សចលនាឆ្ពោះទៅមុខមានសមាជិកសភាច្រើនជាងគេក្នុងគណបក្សប្រឆាំងក៏ដោយ ក៏លោកមិនអាចកាន់តំណែងជាមេបក្សប្រឆាំងបានដែរ ដោយសារត្រូវបានព្យួរដោយតុលាការធម្មនុញ្ញ សមាជិកសភាតំណាងរាស្រ្ត។ លោក ភីតា បានសរសេរថា៖…