Day: September 14, 2023

ក្រឡាប់ទូកស្មាច់ធ្លាក់កូនតូចជាងមួយម៉ោងទើបរកឃើញ តែមិនអាចជួយសង្គ្រោះបាន

ខេត្តកំពង់ឆ្នាំង៖ កាណូតបាឡាស្មាច់១គ្រឿងបានក្រឡាប់លិចនៅក្នុងទន្លេកាលពីវេលាម៉ោង៩និង ១០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ចំណុចស្ពានឈើ ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង ខណៈដែលស្ត្រីជាម្ដាយបើកកាណូតបាឡាស្មាច់ បំណងទៅផ្ទះរបស់ខ្លួន។ យោងរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី ម្នាក់ឈ្មោះ ផន ស្រីមុំ អាយុ៣៧ ឆ្នាំ មានទីលំនៅភូមិកំពង់អុសក្រោម ឃុំកំពង់អុស ស្រុកជលគីរី បើកកាណូតបាឡាស្មាច់ ចេញពីទំនប់បារាំង សំដៅទៅផ្ទះរបស់ខ្លួន ដោយដឹកអីវ៉ាន់ សំពីងសំពោង ព្រមទាំងមានកូនស្រីតូច ឈ្មោះ ទុយ សូលា អាយុ៤ឆ្នាំ…

កុំ ភ្លេចណា ឱកាសដ៏កម្រ មានតែ២ដងក្នុង១ឆ្នាំ នៅប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ កម្ពុជា ជាប្រទេស អច្ឆរិយៈ មានបារមីណ៍ ស័ក្តិសិទ្ធ ភាពអស្ចារ្យដែលបង្ហាញដែលប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិបានឃើញនោះ គឺ«ព្រឹត្តិការណ៍ សមរាត្រី ដ៏អស្ចារ្យកើតឡើងតែ ២ដងក្នុង១ឆ្នាំ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត»។ ដូច្នេះសូមកុំភ្លេចមកទស្សនាអោយសោះណា ក្នុងចន្លោះថ្ងៃទី២០-២៣ ខែកញ្ញា មានព្រឹត្តិការណ៍ សមរាត្រី ដ៏អស្ចារ្យកើតឡើងតែ ២ដងក្នុង១ឆ្នាំ ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។ សូមបញ្ជាក់ថា ៖ អ្នកខេត្តសៀមរាបបានបង្ហោះលើ Facebook ថា ៖ ព្រឹត្តិការណ៍សមរាត្រីតែងតែកើតឡើង២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំងចាប់ពីចន្លោះថ្ងៃទី…