Day: September 13, 2023

ទឹកជំនន់នៅលីប៊ី៖ ចំនួនអ្នកស្លាប់លើសពី ៥.៣០០នាក់

កាលពីថ្ងៃទី 13 ខែកញ្ញា មន្ត្រីលីប៊ីបាននិយាយថា ក្រុមរុករក និងជួយសង្គ្រោះបានរកឃើញសាកសពជាង 1.500 នាក់ បន្ថែមទៀតនៅក្នុងគំនរបាក់បែកក្នុងទីក្រុង Derna ភាគខាងកើត ប្រទេសលីប៊ី។ ដូច្នេះហើយ ចំនួនអ្នកស្លាប់បន្ទាប់ពីទឹកជំនន់ដែលបង្កឡើងដោយព្យុះ Daniel ក្នុងទីក្រុង Derna កាលពីថ្ងៃទី 10 ខែកញ្ញា បានកើនឡើងដល់ 5.300 នាក់។ រដ្ឋមន្ត្រីក្រសួងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីប៊ី និងជាសមាជិកនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់ លោក Hichem Chkiouat បានព្យាករណ៍ថា ចំនួនជនរងគ្រោះដែលត្រូវបានសម្លាប់ដោយព្យុះ…

UNICEF ៖ មានកុមារជាង៣៣០លាននាក់រស់ក្រោមបន្ទាត់ក្រីក្រ កង្វះអាហារូបត្ថម្ភ

សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា របាយការណ៍ដែលចេញផ្សាយនាថ្ងៃពុធនេះបានបង្ហាញថា វិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩ បានបង្កឱ្យអន់ថយជាគំហុកនូវកិច្ចប្រឹងប្រែងដើម្បីលុបបំបាត់ភាពក្រីក្ររបស់កុមារ ដោយមកទល់ពេលនេះនៅមានក្មេងៗរហូតដល់៣៣៣លាននាក់ ដែលកំពុងរស់នៅក្រោមស្ថានភាពទីទាល់ក្រខ្លាំងបំផុត។ របាយការណ៍ពីអង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ ហៅកាត់ យូនីសេហ្វ (UNICEF) និងធនាគារពិភពលោក បានរកឃើញថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យកិច្ចប្រឹងប្រែងលុបបំបាត់ភាពទីទាល់ក្រខ្លាំងបំផុតរបស់កុមារសម្រេចបានចំនួនទាបជាងការព្យាករពីមុនមកដល់ទៅ ៣០លាននាក់។ ជាលទ្ធផលគិតត្រឹមពេលនេះ នៅមានកុមារប្រមាណ៣៣៣លាននាក់ ដែលកំពុងស្ថិតនៅក្រោមភាពទីទាល់ក្រខ្លាំងបំផុត។ ភាពទីទាល់ក្រខ្លាំងបំផុតសំដៅលើស្ថានភាពនៃការខ្វះខាតខ្លាំងធ្ងន់ធ្ងរនូវតម្រូវការមូលដ្ឋានរបស់មនុស្ស រួមមានស្បៀងអាហារ ទឹកបរិភោគដែលមានសុវត្ថិភាព អនាម័យ ការថែទាំសុខភាព កន្លែងជ្រកកោន…

រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹង ស្តីពី ការបើកផ្តល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣

ភ្នំពេញ ៖ – យោងអនុក្រឹត្យលេខ៧១អនក្រ.បក ចុះថ្ងៃ៣១ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ ក្រសួងមុខងារសាធារណៈមានកិត្តិយស សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម…