Day: September 12, 2023

ករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តកែច្នៃនិងអ្នកថ្មើជើងបណ្ដាយឲ្យបុរស១នាក់បានស្លាប់ នៅស្រុកកំចាយមារ…

ព្រៃវែង:ប្រភពយោងតាមផេកHotline117បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចណ៍’’ រវាងរថយន្តកែច្នៃ និងអ្នកថ្មើជើង បណ្ដាយឲ្យបុរស ០១នាក់បានស្លាប់ ។ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline ១១៧ ។ នៅវេលាម៉ោង ១៣:២០នាទីថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២៣ បានទទួលព័ត៌មាន ករណីខាងលើនៅភូមិជោរ៍ទី៣ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ៕

លោក គីម ជុងអ៊ុន ចេញដំណើរទៅប្រទេសរុស្ស៊ី អាមេរិកព្រមាន

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឡើងជិះរថភ្លើងដើម្បីចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍ ដើម្បីទៅកាន់ប្រទេសរុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន។ លោក Michael Madden អ្នកជំនាញកូរ៉េខាងជើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ Stimson បានព្យាករថា “កូរ៉េខាងជើងនិងរុស្ស៊ីនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់អាវុធប្រភេទមួយចំនួន” ក្នុងអំឡុងពេលទស្សនកិច្ចនេះ។ យោងតាម KCNA លោក គីម ជុងអ៊ុន បានចាកចេញពីរដ្ឋធានីព្យុងយ៉ាងដើម្បីទៅកាន់ប្រទេសរុស្ស៊ី តាមរថភ្លើងពាសដែកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា។ រូបថតដែលចេញផ្សាយដោយ…