Day: September 11, 2023

ប្រធានាធិបតីបារាំងថារុស្ស៊ីពិតជាស្ថិតនៅឯកោក្នុងសហគមន៍អន្តរជាតិ

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បាននិយាយថា កិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា គឺលោកបានបញ្ជាក់ពីភាពឯកោរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន នៅលើឆាកអន្តរជាតិ ខណៈដែលកិច្ចប្រជុំកំពូលនេះបានបិទបញ្ចប់ទៅដោយមិនមានឡើយការថ្កោលទោសទីក្រុងមូស្គូសម្រាប់សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ បើតាមលោកម៉ាក្រុង ទោះបីជា G20 ត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសេដ្ឋកិច្ចសកលក៏ពិតមែន តែមិនមែនមានន័យថា គេមិនអាចរំពឹង លើភាពរីកចម្រើនការទូតចំពោះសង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោកម៉ាក្រុង បានគូសបញ្ជាក់នៅឯសន្និសីទសារព័ត៌មានមួយដូច្នេះថា…

កម្លាំង​នគរបាលជាតិកម្ពុជា-ថៃ​ ឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ០៤នាក់ ពីបទឆបោកតាមប្រព័ន្ធអនឡាញ

ខេត្ត​បន្ទាយមានជ័យ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅថ្ងៃចន្ទទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ កម្លាំង​នគរបាលជាតិកម្ពុជា បានសហការជាមួយនគរបាលភូមិន្ទថៃ បើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន០៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឱ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារ នៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ០៣នាក់។ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា…

មិនដឹងឪពុកម្តាយ​ពិបាកចិត្ត​យ៉ាងណាទេ? នគរបាល​ក្រុងសិរីសោភ័ណបង្ក្រាបបាន ក្មេងទំនើង៤២នាក់និងដកហូតម៉ូតូ២៣គ្រឿង​

ខេត្តបន្ទាយមានជ័យ៖ នគរបាលក្រុងសេរីសោភ័ណបើកប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាបន្តបន្ទាប់និងអនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ឲ្យលុបបំបាត់រាល់បទល្មើសក្មេងទំនើង តាមបណ្តាស្រុក-ក្រុង ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។ នៅយប់ ថ្ងៃទី១០ខែកញ្ញា ចាប់ពីម៉ោង ២៣:០០នាទី យប់រហូតដល់ម៉ោង០៤ទៀបភ្លឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំង អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណចំនួន១៨នាក់ និងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចំនួន១០នាក់ បានចេញប្រតិបត្តិការល្បាតទប់ស្កាត់បទល្មើស និងបានពិនិត្យលើក្មេងដើរលេងរំលងអធ្រាត្រក្នុងភូមិសាស្ត្រក្រុងបានចំនួន៤២នាក់ ក្នុងនោះស្រី១២នាក់និងម៉ូតូ២៣គ្រឿង។ក្នុងចំណោមក្មេងទាំង៤២នាក់ស្រី១២នាក់ រកឃើញក្មេងដែលមានការ ពាក់ព័ន្ធបទល្មើសចំនួន០៦នាក់ដូចខាងក្រោម…

លោក ហ៊ុន ម៉ានី ៖ កំណែទម្រង់ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»

ភ្នំពេញ ៖ កំណែទម្រង់ការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព» នេះជាប្រសាសន៍លើកឡើង របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាភូមិន្ទរដ្ឋបាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ។ លោករដ្ឋមន្ត្រីបានបន្តថា ៖ ខ្ញុំមានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម។ សូមបញ្ជាក់ថា , សម្តេចមហាបវរធិបតី…