Day: September 7, 2023

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបសំណេះសំណាលជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល​ និងមិត្តភាព

ទីក្រុង​ហ្សាកាតា​៖​ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នៅរសៀល​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ក៏បានជួបសំណេះសំណាលជាមួយលោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល​ និងមិត្តភាព។ គួរជម្រាបជូនថា​ នៅឯកិច្ចប្រជុំរវាងប្លុកអាស៊ាន ជាមួយចិន សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António…

សេចក្តីប្រកាសព័ត៌មាន ស្តីពីការពង្រឹងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ជំនួបកំពូលរវាង លោក ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជនន ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម…

រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំងក្រោយអាមេរិកបញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ានីញ៉ូមឱ្យអ៊ុយក្រែន

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៣បានផ្សាយថា ស្ថានទូត រុស្ស៉ីប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្ដល់គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ានីញ៉ូម ទៅឱ្យអ៊ុយក្រែន ជាសញ្ញាមួយបង្ហាញយ៉ាងច្បាស់ពីទង្វើគ្មានមនុស្សធម៌។ នៅក្នុងសារមួយបង្ហោះលើ Telegram ស្ថានទូតរុស្ស៉ី បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺជាសញ្ញាមួយយ៉ាងច្បាស់នៃទង្វើគ្មានមនុស្សធម៌»។ ស្ថានទូតបន្តទៀតថា «សហរដ្ឋអាមេរិកមានចេតនាបញ្ជូនអាវុធដែលអាចជះឥទ្ធិពលមិនរើសមុខ ដ្បិតការផ្ទុះនៃគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ានីញ៉ូម នឹងសាយភាពធាតុវិទ្យសកម្ម»។ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ានីញ៉ូម សម្រាប់រថក្រោះ Abrams…

ឥណ្ឌាប្រឈមបញ្ហាជាច្រើន ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 តែអវត្តមានពីរុស្ស៊ីនិងចិន

ប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ឥណ្ឌាកំពុងប្រឈមមុខនឹងបញ្ហាដែលមិនមានរុស្ស៊ីនិងចិននៅក្នុងព្រឹត្តិការណ៍នេះ។ នៅពីក្រោយបញ្ហាប្រឈមនៃការអវត្តមានរបស់រុស្ស៊ី គឺចិន នៅមុនថ្ងៃបើកកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដេលី ប្រទេសម្ចាស់ផ្ទះឥណ្ឌាបានទទួលព័ត៌មានអាក្រក់៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងមិនចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់បំផុតប្រចាំឆ្នាំរបស់ប្រទេសអភិវឌ្ឍន៍និងរីកចម្រើនឈានមុខគេរបស់ពិភពលោកនោះទេ។ ភាគីរុស្ស៊ីនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេស Sergei Lavrov ទៅចូលរួមកិច្ចប្រជុំ G20 ខណៈនាយករដ្ឋមន្ត្រីចិន Li Qiang នឹងតំណាងឱ្យមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឯកិច្ចប្រជុំ G20 ។ មេដឹកនាំទាំងពីរនេះមានហេតុផលផ្ទាល់ខ្លួនសម្រាប់ការសម្រេចចិត្តមិនចូលរួម…

ករណីបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង…

ភ្នំពេញ:(ពត័មានបឋម)ករណីបុរសម្នាក់ដេកស្លាប់ក្នុងរថយន្ត តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាល្ងាចថ្ងៃទី៦.កញ្ញា.ឆ្នាំ២០២៣!!!