Antony Blinken ទៅដល់ទីក្រុងកៀវ និងគ្រោងប្រកាសជំនួយជាង ១ពាន់លានដុល្លារបន្ថែមទៀត
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នាថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយមិនបានប្រកាសឱ្យដឹងជាមុន ហើយលោកត្រូវគេរំពឹងថា នឹងប្រកាសជំនួយទំហំលើស១ពាន់លានដុល្លារថ្មីទៀតសម្រាប់អ៊ុយក្រែន។ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា លោក Blinken បានទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន ហើយត្រូវបានទទួលស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី ប្រ៊ីដចិត ប្រ៊ីង (Bridget Brink)។ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានបង្ហើបថា…