Month: August 2023

ព្យុះភ្លៀងនៅប្រទេសចិន មនុស្ស៤នាក់ស្លាប់និងរាប់សិបនាក់បាត់ខ្លួន

ព័ត៌មាន AFP នៅថ្ងៃពុធទី៣០ ខែសីហា ឆ្នាំ២០២៣បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធនេះថា មនុស្ស៤នាក់បានបាត់បង់ជីវិតនិងរាប់សិបនាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះភ្លៀងបានវាយលុកលើតំបន់ភាគនិរតីនៃប្រទេសចិន កាលពីសប្តាហ៍មុន។ ការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លាបានកើតមានលើជីនយ៉ាង (Jinyang) ដែលជាស្រុកតំបន់ភ្នំមួយស្ថិតក្នុងខេត្តស៉ីឈាន់ (Sichuan) កាលពីថ្ងៃទី២១ ខែសីហា។ យ៉ាងណាមិញ ទំហំនៃការខូចខាតដែលបង្កឡើងដោយសារព្យុះភ្លៀងនោះមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV គ្រោះទឹកជំនន់បានជន់លិច កន្លែងកែច្នៃដែកថែបមួយកន្លែង ដែលមានមនុស្សសរុបជាង២០០នាក់ធ្វើការ។ CCTV បានអះអាងថា គិតមកទល់ពេលនេះ ទឺកជំនន់បានសម្លាប់មនុស្ស៤នាក់ និងធ្វើឱ្យ៤៨នាក់ទៀតបាត់ខ្លួន។ ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិនបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ដែលបង្កឡើងដោយអាកាសធាតុអាក្រក់ៗ។…

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័ន

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១ ដោយត្រូវរៀបចំកន្លែងធ្វើការឱ្យមានសម្ភារៈគ្រប់គ្រាន់ និងការបណ្ដុះបណ្ដាលធនធានមន្ត្រី។ លោក នេត ភក្រ្តា បានលើកឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ម្សិលមុិញ នៅទីស្តីការក្រសួងព័ត៌មានថា នៅក្នុងអាណត្តិទី៧នេះ លោកនឹងកែទម្រង់ស្ថាប័ន ពន្លឿនរបៀបធ្វើការងារដើម្បីដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។ លោកបានថ្លែងឱ្យដឹងថា ៖ ត្រូវចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ និង ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ ខណៈនេះជារដ្ឋបាលទំនើបដែលអាចមើលឃើញនឹងភ្នែក។ លោករដ្ឋមន្រ្តីថា៖ «ចំពោះបញ្ហានេះខ្ញុំនឹងដោះស្រាយជាជំហានដំបូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០នេះដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយ…

គួរឱ្យរន្ធត់ណាស់! បុរសម្នាក់ជិះម៉ូតូទៅលក់គោដុត​ ចៃដន្យ​ទាក់ដៃចង្កូតម៉ូតូបណ្តាលឱ្យដួលត្រូវរថយន្តកិនបែកក្បាលស្លាប់មួយរំពេច

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូចេញពីបន្ទប់ជួលទៅជួយលក់គោដុតបងប្អូននៅម្ដុំមុខវត្តពោធិញាណ​ ចៃដន្យ​ជិះម៉ូតូទាក់ដៃចង្កូតម៉ូតូកង់បី​បណ្ដាលឱ្យដួលត្រូវរថយន្តធុនធំសណ្ដោងរុឺម៉កកិនស្លាប់ភ្លាមមួយរំពេច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១​ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ​ សពជនរងគ្រោះមានឈ្មោះ ផា លីហៀ ហៅ(ឌូក)​ ភេទប្រុស​ អាយុ៣៤ឆ្នាំ មុខរបរលក់គោដុត ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឯខេត្តព្រៃវែង។ ​ បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក​ ហុងដាឌ្រីមស៊េរីឆ្នាំ២០១៦​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1G-8796…

ឱ្យតែពួកគេលក់ក្នុងតម្លៃទាបៗ ឥណ្ឌាមិនរើសប្រទេសក្នុងការទិញប្រេងឡើយ

ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីប្រេងនៃប្រទេសឥណ្ឌា បាននិយាយថា ប្រទេសអាស៉ីខាងត្បូងមួយនេះ នឹងទិញប្រេងពីប្រភពនានា ដែលលក់វាក្នុងតម្លៃទាបបំផុត តាមតែអាចទៅរួច។ រដ្ឋមន្រ្តីប្រេងឥណ្ឌា លោក ហាឌីប ស៉ីញ ពូរី (Hardeep Singh Puri) បានលើកឡើងយ៉ាងដូច្នេះថា «យើងមានជំហរច្បាស់លាស់ណាស់ គឺយើងនឹងទិញប្រេងពីគ្រប់ទីកន្លែងដែលយើងអាចទិញបាន ដរាបណាប្រេងទាំងនោះមកដល់កំពង់ផែយើង ក្នុងតម្លៃទាបបំផុតតាមតែអាចទៅរួច»។ ឥណ្ឌាគឺជាប្រទេសធំជាងគេលំដាប់ទី៣ នៅលើពិភពលោក ខាងនាំចូលនិងប្រើប្រាស់ប្រេង ដោយជាង៨០ភាគរយនៃប្រេងរបស់ប្រទេសឥណ្ឌា…

គ្រឿងញៀញចំនួន៣ប្រភេទសរុបជិត១៥គីឡូក្រាមត្រូវរដ្ឋបាលខេត្តធ្វើពិធីដុតកម្ទេចចោល

ខេត្តស្ទឹងត្រែង៖ គ្រឿងញៀនដែលប្រមូលបានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តចំនួន៣មានខេត្ត ស្ទឹងត្រែង – រតនគិរី និងមណ្ឌលគិរី ប្រមាណជិត១៥គីឡូក្រាមត្រូវបានរៀបចំដុតកម្ទេចចោលនៅចំពោះមុខមហាជន ក្នុងបរិវេណមុខសាលាខេត្តស្ទឹងត្រែង ។ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ចប់ការរើសអើង និងការមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំបង្ការនិងដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រមសាលដីកាសម្រេចរបស់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី២៩សីហាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា៖ យើងត្រូវរួមគ្នាគិតរួមគ្នាធ្វើនិងទទួលខុសត្រូវ ហើយប្រាប់ការណ៍ពិតទៅដល់បងប្អូនកូនចៅយើងថា គ្រឿងញៀននិងថ្នាំញៀនវាបានចំផ្លាញជីវិតនិងធ្វើឱ្យយើងខាតបង់គ្រប់យ៉ាង។ ដូចនេះយើងត្រូវតែនាំគ្នាព្យាយាមលុបបំបាត់គ្រឿងញៀននេះឱ្យអស់តបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យប្រទេសជាតិនិងប្រជាជនយើងមានសុខុមាលភាពល្អ។ លោកមានប្រសាសន៍បន្ថែមថា៖ គ្រឿងញៀនវាពិតជាបង្កបញ្ហាគ្រោះថ្នាក់ ធ្ងន់ធ្ងរ ប្រសិនបើប្រទេសនីមួយៗ…

សត្វស្វានៅតំបន់អង្គរ តែងបង្កគ្រោះថ្នាក់ដល់អ្នកទេសចរ និងថ្មប្រាសាទបុរាណ

ខេត្តសៀមរាប ៖ មន្ត្រី នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា សត្វស្វានៅតំបន់អង្គរ តែងតែបង្កគ្រោះថ្នាក់ដល់ថ្មប្រាសាទ និងគំរាមកំហែងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាញឹកញាប់។ ខណ:ដែលបច្ចុប្បន្នកន្លែងទេសចរ ដែលកំពុងសំបូរសត្វស្វារស់នៅ គឺប្រាសាទ អង្គរវត្ត ច្រកចូលខ្លោងទ្វារ នៃប្រាសាទអង្គរធំ និងជុំវិញបរិវេណ នៃប្រាសាទបាយ័ន។ លោកឡេក គឹមលីន ប្រធានក្រុមភ្ញៀវទេសចរណ៍ប្រចាំនៅប្រាសាទអង្គរវត្ត មានប្រសាសន៍ថា បច្ចុប្បន្ននេះ សត្វស្វាមួយចំនួននៅរមណីយដ្ឋានអង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណី។ ជាក់ស្តែងកាលពីថ្ងៃទី២៥…

ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមេក្លោង និងបក្ខពួក១១នាក់ ដែលសម្រុកចូលរំដោះមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ នៅមន្ទីរពេទ្យធ្មេញមួយកន្លែង ក្នុងខេត្តសៀមរាប

ភ្នំពេញ ៖ បើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ គឺលោក កី ម៉ានេរ៉ា អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាឃុំខ្លនបក្ខពួក១១នាក់ទៀត ដែលបានសម្រុកចូលរំដោះមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប យកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការទទួលការជំនុំជម្រះទោសនៅពេលក្រោយតាមនីតិវិធីច្បាប់បានកំណត់។ ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោក វង្ស សាវ៉ាត បានបញ្ចប់បើកការស៊ើបសួរ ហើយបានធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់ក្រុមអ្នកពាក់ព័ន្ធទាំង១១នាក់ និងបានបន្តបញ្ជូនរឿង និងវត្ថុតាងទៅចៅក្រមស៊ើបសួរតាមនីតិវិធិ។ ការសម្រេចឃុំខ្លួនមេក្លោង និងបក្ខពួក១១នាក់ដែលសម្រុកចូលរំដោះមេឧក្រិដ្ឋជនគ្រឿងញៀនម្នាក់នៅមន្ទីរពេទ្យធ្មេញមួយកន្លែងក្នុងខេត្តសៀមរាប របស់ចៅក្រមស៊ើបសួរ លោក កី ម៉ានេរ៉ា…

សម្តេចតេជោ ហ៊ុន សែន ៖ ធ្វើនយោបាយ “រក្សាចាស់ បង្កើនថ្មី”

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើប្រព័ន្ធ Telegram ផ្លូវការរម្លឹកពីការធ្វើនយោបាយ “រក្សាចាស់ បង្កើនថ្មី” ។ សម្តេចតេជោ មានប្រសាសន៍ថា ធ្វើនយោបាយ បើសិនត្រឹមតែធ្វើដើម្បីដោះដូរមនុស្ស ហើយដែលហៅថាកែទម្រង់ ត្រឹមដោះដូរមនុស្ស គណបក្សនយោបាយមួយនោះនឹងស្លាប់ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុត ! ។ សម្ដេចបានលើកឡើងថា ជោគជ័យរបស់ហ៊ុន សែន ចាប់ផ្ដើមពីមនុស្ស 5 នាក់ ប៉ុន្តែរហូតមកដល់មនុស្សរាប់លាននាក់ ដែលនៅជាមួយហ៊ុន សែន បានទាំងអស់…

ក្មេងប្រុសម្នាក់តាមឪពុកមាទៅស្រែលង់ទឹកស្លាប់ !

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈដើរទៅបូមទឹកដាក់ស្រែជាមួយឪពុកមាកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចប្រឡាយក្នុងភូមិ ដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ។ នគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា៖ក្មេងរងគ្រោះឈ្មោះ រ៉ាវី ណាវីន ភេទប្រុស អាយុ ៣ ឆ្នាំ មានឪពុកឈ្មោះ ធារិទ្ទ រ៉ាវី អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ទាក់ សំណាង អាយុ២៧ឆ្នាំ រស់នៅភូមិដងត្រាង ឃុំ ចំណោម ស្រុកមង្គលបុរី ។ នគរបាលបានបញ្ជាក់ថា៖…

ការបំផ្ទុះគ្រាប់បែកនៅខេត្ត ប៉ាតានី ភាគខាងត្បូងនៃប្រទេសថៃ ស្លាប់និងរបួស ៨ នាក់

មនុស្ស 3 នាក់បានស្លាប់ និង 5 នាក់ទៀតរងរបួស បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកសំដៅលើកងកម្លាំងសន្តិសុខដែលកំពុងល្បាតនៅក្នុងស្រុក Yarang ខេត្ត Pattani ភាគខាងត្បូងប្រទេសថៃកាលពីយប់ថ្ងៃទី 28 ខែសីហា។ យោងតាមមន្ត្រីក្នុងតំបន់ ក្រុមបះបោរបានប្រើកាំភ្លើងវែង និងគ្រាប់បែកដៃ ដើម្បីវាយប្រហារកងកម្លាំងសន្តិសុខ ខណៈពេលដែលពួកគេកំពុងល្បាតនៅក្នុងតំបន់ជុំវិញទីស្នាក់ការរដ្ឋាភិបាលស្រុក Yarang ។ ប៉ូលិសម្នាក់និងអ្នកស្ម័គ្រចិត្តពីរនាក់ត្រូវបានសម្លាប់ ខណៈអ្នករបួសទាំងប្រាំនាក់ជាប៉ូលិស។ កាំភ្លើងវែងជាង១០០ដើម ត្រូវបានរកឃើញនៅកន្លែងកើតហេតុ រួមជាមួយនឹងបំណែកគ្រាប់បែកដៃ។ អគារពីរជាន់ដែលស្ថិតនៅក្នុងបរិវេណទីស្នាក់ការរដ្ឋាភិបាលក៏រងការខូចខាតយ៉ាងធ្ងន់ធ្ងរដែរ។ បន្ថែមពីលើនេះ ក្រុមបះបោរក៏បានទម្លាក់គ្រាប់បែកលើបង្គោលភ្លើងចំនួនប្រាំនៅក្នុងទីតាំងក្បែរៗចំនួនបី ដែលនាំឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់។ មិនទាន់មានក្រុមឧទ្ទាមចេញមុខអះអាងទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ។…