Month: July 2023

ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន សម្លាប់មនុស្ស ៤៤នាក់ និងជាង១០០នាក់រងរបួស

ការបំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃទី ៣០ ខែកក្កដា ដោយបានសម្លាប់មនុស្ស ៤៤នាក់ និងជាង ១០០ នាក់ផ្សេងទៀតរងរបួស។ យោងតាមប៉ូលិស និងកងកម្លាំងជួយសង្គ្រោះប៉ាគីស្ថាន ការផ្ទុះដែលបានកើតឡើងនៅស្រុក Bajaur ខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃទី ៣០ ខែកក្កដា ។ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកំណត់គោលដៅទៅលើគណបក្ស Jamiat Ulema Islam-Fazl (JUI-F) ដែលជាគណបក្សអ៊ីស្លាមនិយមរឹងរបស់ប៉ាគីស្ថាន និងជាដៃគូចម្រុះក្នុងរដ្ឋាភិបាល ខណៈដែលអ្នកគាំទ្ររាប់រយនាក់បានប្រមូលផ្តុំគ្នាសម្រាប់ការប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានជាច្រើននាក់ករណីប្រើសារជាតិញៀន…

បាត់ដំបង:កាលពីយប់ថ្ងៃច័ន្ទ១៣កេីតខែទុតិយា សាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដាឆ្នាំ​២០​២៣ វេលាម៉ោង ០៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០ ២៣ នៅចំណុចភូមិអូរតានប់​ សង្កាត់ ខ្លុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង​ អនុវត្តតាម​យោ​បល់ដឹកនាំរប​ស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​ន​គរបាលខេត្តបាត់ដំបង​ និងលោកវរ​សេនីយ៍ឯក​ សុខ​ និមល​ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​លោ​កវរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិ​យាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរ​បាល ខេត្តបាត់ដំបង បានដឹកនាំកម្លាំ​ងចុះប្រតិបត្តិការបង្ក្រាបបាន​ការរក្សាទុកសម្រាប់ប្រើប្រាស់ ចាត់ចែងឱ្យប្រើប្រាស់ និង សម្រួលឱ្យប្រើប្រា​ស់​ដោយខុសច្បាប់នូវសារជាតិញៀន ០១ករណី ក្នុងបទ​ល្មើសជាក់​ស្ដែង…

អាមេរិកបន្តផ្តល់ជំនួយយោធាដល់តៃវ៉ាន់ មានទឹកប្រាក់ ៣៤៥ លានដុល្លារ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបញ្ចេញកញ្ចប់ថវិកាជាជំនួយយោធា ៣៤៥លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដើម្បី ជួយពង្រឹងសមត្ថភាពយោធារបស់ដែនកោះមួយនេះ សំដៅកំញើញការវាយប្រហារយោធាជាមួយចិន។ អ្នកនាំពាក្យម្នាក់មកពីមន្ទីរបញ្ចកោណ បានឱ្យដឹងថាកញ្ចប់ជំនួយយោធាខាងលើ ផ្តោតជាសំខាន់លើការពង្រឹងសមត្ថភាពរបស់តៃវ៉ាន់ ក្នុងការកំញើញទប់ស្កាត់សង្រ្គាម ទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគត។ កញ្ចប់ជំនួយយោធានេះទៀតសោតនឹងជួយដោះស្រាយផងដែរលើសមត្ថភាពការពារដែនអាកាស ព្រមទាំងការបណ្ដុះបណ្ដាលយោធា ជាដើម។ មិនមានការបញ្ជាក់ឱ្យច្បាស់ពីប្រភេទអាវុធ ឬបរិក្ខារយោធាដែលសហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យតៃវ៉ាន់នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា អាវុធទាំងនោះអាចរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសពាក់លើស្មា គ្រាប់កាំភ្លើង…

រុស្ស៊ីវាយបកដោយដាក់ទណ្ឌកម្មសងសឹកលោកខាងលិច

ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានប្រកាសថាប្រទេសនេះទើបតែអនុវត្តការរឹតបន្តឹងពាណិជ្ជកម្មថ្មីសំដៅលើបណ្តាប្រទេសលោកខាងលិចដែលមិនមានភាពជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ។ នៅក្រោមការសម្រេចចិត្តថ្មីនេះ រុស្ស៊ីបានហាមឃាត់ការនាំចូលត្រី និងអាហារសមុទ្រកែច្នៃពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងន័រវែស។ សារព័ត៌មាន RT បានដកស្រង់សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីដែលនិយាយថាការរឹតបន្តឹងទាំងនេះនឹង ជួយដល់ទីផ្សារមួយចំនួនសម្រាប់អ្នកផលិតក្នុងស្រុកដែលមានសមត្ថភាព អនុញ្ញាតឱ្យពួកគេបំពេញតម្រូវការទីផ្សារក្នុងស្រុក” ។ ប្រទេសរុស្ស៊ីក៏បានបង្កើនពន្ធគយពី 12,5% ទៅ 20% លើស្រាដែលមានប្រភពមកពីប្រទេស “មិនរាក់ទាក់” ។ ទីក្រុងមូស្គូមានបំណងជំរុញការផលិតស្រាក្នុងស្រុក និងបង្កើនការនាំចូលពីប្រទេស “មិត្តភាព” និង “អព្យាក្រឹត” ដូចជា ឈីលី អាមេនី និងអាហ្វ្រិកខាងត្បូង។ ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានពន្យល់អំពីសំណុំនៃវិធានការរឹតបន្តឹងថ្មីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសនេះ។…

បុរសម្នាក់បានបើកត្រាត់ទ័រក្រឡាប់បណ្តាលអោយស្លាប់

កំពត:នៅថ្ងៃទី​២៨ខែកក្កដា​ឆ្នាំ​២០២៣​ វេលាម៉ោង​ ០៧និង២០នាទីព្រឹក​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១លេីក​ ស្ថិតនៅភូមិកូនសត្វ​ (អូធំ)​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្ត​កំពត​ ។ បេីកបរដោយ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ។រស់នៅ​ក្រុងព្រះសីហនុ​ បានបើកទ្រាក់ទ័រក្រឡាប់ស្លាប់​ នៅនឹងកន្លែងកេីតហេតុ​ នៅចំណុចអូរធំភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត) ក្រោយមកសាច់ញាតិមិនអស់ចិត្តក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់គ្រួសារជនរងគ្រោះពិតជាបានស្លាប់មែន។ រីឯវត្ថុតាង​ ត្រាក់ទ័រ​ ចំនួន០១គ្រឿង​ រក្សាទុក​នៅកសិដ្ឋានចិញ្ចឹមជ្រូករបស់ជនរងគ្រោះ។

ភ្លើងឆេះលើកប៉ាល់ដឹករថយន្ត៣.០០០គ្រឿងអាចអូសបន្លាយរយៈពេលជាច្រើនថ្ងៃ

សារព័ត៌មាន Reuters នៅថ្ងៃទី 27 ខែកក្កដាបានផ្សាយថា កប៉ាល់ Fremantle Highway ប្រវែង 199m ដែលផ្ទុករថយន្តជិត 3.000គ្រឿង នៅតែកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅជិតកោះ Ameland របស់ប្រទេសហូឡង់ ។ មូលហេតុនៃការឆេះនេះមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែខ្សែអាត់សំឡេងដែលចេញផ្សាយដោយទូរទស្សន៍ RTL និយាយថា “ភ្លើងបានឆាបឆេះពីអាគុយរថយន្តអគ្គិសនី”។ កប៉ាល់នេះបានឆេះនៅយប់ថ្ងៃទី 25 ខែកក្កដាដល់ព្រឹកថ្ងៃទី 26 ខែកក្កដាខណៈពេលដែលដឹករថយន្តចំនួន 2.857គ្រឿង ពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសអេហ្ស៊ីប។ ក្នុងនោះមានរថយន្តអគ្គិសនីប្រហែល២៥គ្រឿង។ រថយន្តប្រហែល…

ប្រទះឃើញបុគ្គលិកក្រុមហ៊ុនបាវិត ដាយអឹមិន កាស៊ីណូ ហូថែល ស្លាប់សង្ស័យគាំងបេះដូង

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់បុគ្គលិកនិងសន្តិសុខ ក្រុមហ៊ុនបាវិត ដាយអឹមិន កាស៊ីណូ ហូថែលខណៈប្រទះឃើញបុរសម្នាក់ស្លាប់នៅអគារ៣០ បន្ទប់១១៥ សង្ស័យគាំងបេះដូង។ យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នេះថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ អគារ៣០ បន្ទប់១១៥ អគារស្នាក់នៅរបស់បុគ្គលិកក្រុមហ៊ុន ក្នុងបរិវេណក្រុមហ៊ុនបាវិតដាយអឹមិន កាស៊ីណូ ហូថែល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ សមត្ថកិច្ចបន្តថា ជនរងគ្រោះមានឈ្មោះ ឈុំ ចាន់ឌី អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិតាក្រិត…

អ្នកដំណើរតាមផ្លូវអាកាសកើនដល់ជាង ២,៤លាននាក់ ជាមួយជើងហោះហើរជាង២ម៉ឺនជើង

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២,៤លាននាក់ ជាមួយនឹងជើងហោះហើរជាង ២ម៉ឺន ៤ពាន់ជើង ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ។ ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជាកំពុងបង្ហាញកំណើនដ៏រឹងមាំគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ។ ជាក់ស្តែង ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ ២០២៣ ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួនជាង ២,៤៨០,០៣២ នាក់ កើនជិត ២៧០% ខណៈជើងហោះហើរមានចំនួន ២៤,៧២៥ ជើង កើនជិត ១៥០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរស៊ីវិល។ ទោះបីយ៉ាងណា ចំនួនដឹកជញ្ជូនទំនិញតាមយន្តហោះ មានចំនួនជាង…

ជនជាតិចិនម្នាក់ពុំដឹងមានវិបត្តិអ្វីបាញ់សម្លាប់ខ្លួនស្លាប់គួរឱ្យរន្ធត់

ខេត្តកណ្ដាល ៖ ជនជាតិចិនម្នាក់បានយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត ស្លាប់យ៉ាងរន្ធត់ ដោយពុំដឹងជាមានវិបត្តិអ្វីនោះទេ។ ករណីអត្តឃាតនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨និង០០នាទីព្រឹក នៅចំណុចដីចំការរបស់ឈ្មោះ ហេង រ៉ាវី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល។ មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ YEH BO JHENG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត២២.មករា.២០០១ ជនជាតិចិន មុខរបរ ស្នាក់នៅសណ្ឋាគារត្រានីការ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្ដាល(ស្លាប់) ។វត្ថុតាងចាប់យក ១.អាវុធខ្លីចំនួន០១ដើមម៉ាក…

កិច្ចប្រជុំរុស្ស៊ី-អាហ្វ្រិក ប្រធានាធិបតីពូទីន សន្យាផ្តល់ជំនួយធញ្ញជាតិរាប់ម៉ឺនតោនដោយឥតគិតថ្លៃ

សម្រាប់ប្រទេសអាហ្រ្វិកចំនួន៦ ក្រោយដើរចេញពីកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរុស្ស៊ី ហើយបានផ្តាល់ជំនួយស្បៀងអាហារជាច្រើន ដល់តំបន់អាហ្វ្រិក។ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់ក្រុមមេដឹកនាំប្រទេសអាហ្រ្វិកនៅព្រហស្បតិ៍នេះថា រុស្ស៉ីនឹងផ្តល់ធញ្ញជាតិសរុបរហូតដល់៥០,០០០តោន ដោយពុំគិតថ្លៃអ្វីទាំងអស់សម្រាប់ប្រទេសអាហ្រ្វិកចំនួន៦។ ក្នុងការថ្លែងសុន្ទរកថាមួយដើម្បីបើកកិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្រ្វិក នៅឯទីក្រុងSt. Petersburg លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងពេលប៉ុន្មានខែខាងមុខនេះ យើងនឹងអាចធានាបាននូវការផ្គត់ផ្គង់ដោយពុំគិតថ្លៃ នៃផលិតផលធញ្ញជាតិចន្លោះ២៥,០០០-៥០,០០០តោន ទៅកាន់ប្រទេសបួគីណាហ្វាសូ សំប៊ី ម៉ាលី…