Month: June 2023

អាមេរិក-កូរ៉េខាងត្បូងចាប់ផ្តើមសមយុទ្ធកម្លាំងទាហានអាកាស ដោយមានយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52H ចូលរួម

នៅថ្ងៃទី៣០ខែមិថុនានេះ អាមេរិកនិងកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានអាកាសទ្រង់ទ្រាយធំបំផុតនៅឧបទ្វីបកូរ៉េ ដោយមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់ទាហានអាកាសអាមេរិក B-52H។ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រាប់ថា យោធាអាមេរិកក៏បានចល័តយន្តហោះចម្បាំង F-16 និង F-15 ឱ្យហោះជាមួយយន្តហោះ B-52 អំឡុងការធ្វើសមយុទ្ធយោធាខាងលើផងដែរ ដែលត្រូវបានចូលរួមដោយយន្តហោះចម្បាំង F-35 និង KF-16 របស់កូរ៉េខាងត្បូង។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធយន្តហោះយោធានេះ ព្រមទាំងការមកដល់កូរ៉េខាងត្បូងនៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលបំពាក់មីស៉ីលគ្រូស១គ្រឿងរបស់អាមេរិក ជាលើកដំបូងក្នុងរយៈពេលជិត៦ឆ្នាំ គឺជាតឹកតាងយ៉ាងច្បាស់បង្ហាញពីការបង្កើនវត្តមានសព្វាវុធយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក មកកាន់ឧបទ្វីបកូរ៉េ ចំពោះមុខការកើនឡើងភាពតានតឹងជាមួយកូរ៉េខាងជើង ដូចទៅតាមការព្រមព្រៀងគ្នារវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល…

ឥណ្ឌាផ្តល់អំណោយឱ្យវៀតណាម នាវាចម្បាំង១គ្រឿងដែលកំពុងប្រតិបត្តិការ

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា កងទ័ពជើងទឹកនៃប្រទេសឥណ្ឌា បានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា នាវាចម្បាំងរបស់ខ្លួន១គ្រឿង ត្រូវបានបញ្ជូនឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីជាអំណោយ ខណៈដែលវាគឺជានាវាចម្បាំងដំបូងបំផុតដែលឥណ្ឌាបានផ្តល់ឱ្យប្រទេសដទៃ។ ឥណ្ឌានិងវៀតណាមបានងាកមកផ្តោតលើការពង្រឹងចំណងទាក់ទងរវាងគ្នាក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសពាក់ព័ន្ធវិស័យការពារជាតិ ស្របពេលដែលប្រទេសទាំងពីរសុទ្ធតែមានក្តីបារម្ភដូចគ្នាជុំវិញការកើនឡើងឥទ្ធិពលរបស់ចិន។ កងទ័ពជើងទឹកឥណ្ឌា បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ការផ្តល់នាវាចម្បាំង INS Kirpan ឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញារបស់ឥណ្ឌាដើម្បីជួយដល់បណ្តាដៃគូដែលមានចិត្តគំនិតដូចគ្នា ពង្រឹងសមត្ថភាពយោធារបស់ពួកគេ។ នេះជាឱកាសដំបូងបង្អស់នៃការផ្តល់អំណោយជានាវាចម្បាំងដែលនៅមានសមត្ថភាពធ្វើប្រតិបត្តិការពេញលេញពីសំណាក់ឥណ្ឌា ទៅកាន់ប្រទេសដទៃដែលជាមិត្ត»។ ទីក្រុងញូវដេលី បានប្រកាសពីគម្រោងផ្តល់អំណោយនាវាចម្បាំងដល់វៀតណាមនៅពេលដែលរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក ហ្វាន់ វ៉ាន់ហ្សាង…

ការរញ្ជួយដីកម្រិត ៤,៥ រ៉ិចទ័រ នៅក្នុងភាគខាងជើងនៃខេត្ត Phitsanulokm ប្រទេសថៃ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា ប្រជាជនអាចមានអារម្មណ៍ញ័រខ្លាំងនៅភូមិ Pailom ស្រុក Bang Krathum ក្នុងខេត្ត Phitsanulok (ប្រទេសថៃ) នៅម៉ោង 00:17 នាទី ថ្ងៃទី 29 ខែមិថុនា។ យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ គ្រោះរញ្ជួយដីកម្រិត ៤.៥រ៉ិចទ័របានវាយប្រហារខេត្ត Phitsanulokm ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ឈានចូលថ្ងៃទី២៩ខែមិថុនា ជាមួយនឹងចំណុចកណ្តាលដែលមានជម្រៅត្រឹមតែ៥គីឡូម៉ែត្រប៉ុណ្ណោះ។ បន្ទាប់មកនៅម៉ោង 0:37នាទី នាយកដ្ឋានសង្កេតការណ៍រញ្ជួយដីនៃនាយកដ្ឋានឧតុនិយមនៃប្រទេសថៃបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយនិយាយថា ការរញ្ជួយដីកម្រិត 4.5រុិចទ័របានកើតឡើងនៅខេត្ត…

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមអបអរសាទរ ជូនពរជ័យ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលប្រារព្ធពិធីបុណ្យ​ “រ៉យ៉ាហាជ្ជី”

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ កាលពីយប់ម្សិលមិញថា : ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ ជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលប្រារព្ធពិធីបុណ្យ​ “រ៉យ៉ាហាជ្ជី”​ នៅថ្ងៃព្រហស្បតិ៍​ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៤​ មូហាំម៉ាត់សករាជ…

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២១:៣០នាទី រហូតដល់ម៉ោង ២៣:៣០នាទី ផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) និងប្រព័ន្ធអេឡិចត្រូនិកគយ (e-Customs)

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកដំណើរការបណ្តោះអាសន្នប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (ASYCUDA) និងប្រព័ន្ធអេឡិចត្រូនិកគយ (e-Customs) នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២១:៣០នាទី រហូតដល់ម៉ោង ២៣:៣០នាទី ដើម្បីធ្វើការថែទាំ និងពង្រីកមុខងារប្រព័ន្ធ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា (អគរ) នឹងផ្អាកដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ(ASYCUDA) និងប្រព័ន្ធអេឡិចត្រូនិក- គយ(e-Customs) ជាបណ្តោះអាសន្ន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣…

ដោយត្រូវអាមេរិកបដិសេធ នាយករដ្ឋមន្ត្រីអុីស្រាអែលបានសម្រេចចិត្តទៅទស្សនកិច្ចនៅប្រទេសចិន

នៅពេលដែលចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Netanyahu បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ទោះបីជាមានការបារម្ភពីសហរដ្ឋអាមេរិកក៏ដោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអុីស្រាអែល(thenationalnews.com) និងមជ្ឈិមបូព៌ា(al-monitor.com) នៅថ្ងៃទី 28 ខែមិថុនា នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងរកឱកាសការទូតផ្សេងទៀត បើទោះបីជាមានការព្រួយបារម្ភពីអាមេរិកក៏ដោយ។ ការប្រកាសរបស់លោក Netanyahu នៃដំណើរទស្សនកិច្ចដំបូងទៅកាន់ប្រទេសចិនក៏បាននាំឱ្យមានមតិចម្រុះនៅក្នុងក្រសួងការបរទេសអុីស្រាអែលអំពីការធ្វើដំណើរនេះផងដែរ ដោយមន្ត្រីមួយចំនួនបានព្រមានថា ការធ្វើដំណើរបែបនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ កិច្ចប្រជុំនៅទីក្រុងហ្សេរុយសាឡឹមជាមួយសមាជិកនៃគណៈប្រតិភូសភាអាមេរិក លោកនាយករដ្ឋមន្ត្រី Netanyahu បានជូនដំណឹងដល់ពួកគេថា លោកត្រូវបានប្រទេសចិនអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង…

សម្តេចតេជោ ៖ មន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋដែល មានផ្ទៃពោះក៏ត្រូវទទួលបានអត្ថប្រយោជន៍ បន្ថែមដែរដូចកម្មការិនីដែរ !

ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយរួចហើយដោយនឹងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ ទៅលើគោលនយោបាយថ្មីរបស់រដ្ឋទាក់ទងជាមួយនឹងកម្មការិនីមានផ្ទៃពោះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងការងាររៀបចំនូវគោលនយោបាយថ្មីមួយទៀត ដើម្បីជួយដល់បុគ្គលិកមន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍បន្ថែមដូចកម្មករផងដែរ។ គោលនយោបាយថ្មីនឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការិនីដែលចាប់ផ្ដើមមានផ្ទៃពោះត្រូវទទួលបាននោះគឺនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះការទៅពិនិត្យផ្ទៃពោះម្ដងគឺរដ្ឋនិងឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈឆ្លងទន្លេបានកូនមួយនិងត្រូវបានឧបត្ថម្ភ ៨០ម៉ឺនរៀល ភ្លោះ២ ទទួលបាន ១លានរៀល និងភ្លោះបីទទួលបាន ១លាន៤សែនរៀល។…

ដោយសារទឹកប្តូរនិស្ស័យ​ ទំនាស់ពាក្យសំដីគ្នាជនសង្ស័យខឹងទាញកាំបិតចាក់ជនរងគ្រោះបណ្តាលអោយស្លាប់

ព្រៃវែង:ទី..២៧..ខែ.០៦…ឆ្នាំ២០២៣ វេលាម៉ោង…២៣ និង ៣០ នាទី – ទីកន្លែងកើតហេតុ : …នៅចំណុច..ផ្ទះឈ្មោះ ឆោម គីមហេង ភេទស្រីអាយុ 68 ឆ្នាំ មានទីលំនៅ ភូមិលេខ ៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ – ជនរងគ្រោះឈ្មោះ…កែវ មករា .. ភេទ ប្រុស អាយុ ២០ ឆ្នាំ…

លួចគោអ្នកភូមិបានហើយកំពុងដឹកដើររកអ្នកទិញសមត្ថកិច្ចឃាត់ខ្លនវាយខ្នោះ​ !

បាត់ដំបង:កាលពីថ្ងៃអង្គារ១០កើតខែបឋមាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២​៣​វេលាម៉ោង១៣និង៥៧នាទីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលបានទទួលព័ត៌​មានអំពីជនរងគ្រោះទាក់ទងនឹងករណីចោរកម្មលួចគោមួយក្បាលបានកើតឡើងនៅភូមិតាពូងត្បូងឃុំតាពូងស្រុកថ្មគោលខេត្តបាត់ដំបង ខណ:ដែលសម​ត្ថកិច្ចទទួលព័ត៌មានពីមហាជន ថាមានមនុស្សកំពុងដឹកគោ មួយក្បាលដើររកអ្នកទិញក្នុមូលដ្ឋានស្រុកថ្មគោល។ទទួលបានព័ត៌មាននេះ និងស្របពេលដែលលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល រាយការណ៍ចំពោះអង្គហេតុនេះ ជូនលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចលោកឧត្តមសេ​នីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ សមត្ថកិច្ច នគរបាលស្រុកថ្មគោល បានចេញប្រតិបត្តិការដោយធ្វើការឃាត់ខ្លួនជនសង័្សយជាមុខសញ្ញាលួចគោចំនួន ០១នាក់ ក្នុងមូល​ដ្ឋានឃុំតាពូង ស្រុកថ្មគោលដោយនាំមកកាន់អធិ​ការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ រួមទាំងសត្វគោមួយក្បាលផង។នៅកន្លែងសមត្ថកិច្ចនគរបាលស្រុក ជនសង័្សយឈ្មោះ ប៊ូណា បូរី ភេទប្រុសអាយុ—–ឆ្នាំ រស់នៅភូមិគោកក្តួច…

ហ្វីលីពីនជួយសង្គ្រោះជនរងគ្រោះជាង២៧០០នាក់ពីការជួញដូរមនុស្សមកពី១៨ប្រទេស

ប៉ូលិសហ្វីលីពីនបានជួយសង្គ្រោះជនរងគ្រោះពីការជួញដូរមនុស្សជាង 2.700 នាក់មកពី18ប្រទេសដែលត្រូវបានបោកបញ្ឆោតឱ្យធ្វើការសម្រាប់គេហទំព័របោកប្រាស់។ កាលពីថ្ងៃទី 27 ខែមិថុនា ប៉ូលិសហ្វីលីពីនបានរៀបចំការវាយឆ្មក់ដ៏ធំមួយនិងជួយសង្គ្រោះ តាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានផ្សាយថា ជនរងគ្រោះជាង 2.700នាក់ដែលត្រូវបានបោកបញ្ឆោតឱ្យធ្វើការសម្រាប់គេហទំព័រក្លែងបន្លំ ។ ឧត្តមសេនីយ៍ Sydney Hernia ប្រធានអង្គភាពឧក្រិដ្ឋកម្មតាមអុីនធឺណេតរបស់ប៉ូលិសជាតិហ្វីលីពីនបាននិយាយថា ប៉ូលិសបានស្វែងរកអគារចំនួនប្រាំពីរនៅក្នុងទីក្រុង Las Pina ប្រហែលពាក់កណ្តាលអធ្រាត្រ។ ប៉ូលិសបានជួយសង្គ្រោះប្រជាជនហ្វីលីពីនចំនួន ១.៥៣៤ នាក់ និងជនបរទេស ១.១៩០នាក់ដោយជោគជ័យ។ ក្នុងចំណោមជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះមានជនជាតិចិនចំនួន ៦០៤នាក់ វៀតណាមជាង ១៨០នាក់…