Day: May 30, 2023

Update >ចាប់ខ្លួន​បានហើយ​! ចោរឆក់កាបូបស្រ្តីម្នាក់​ ធ្លាក់ពីលើ​ឡំប្រឺតា​ (Pass App) គេចខ្លួនបាន១០ថ្ងៃ

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល! ប្រភព​ដដែល​បន្តថា​ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម…

លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ​ ចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ​ លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការបម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នាឱកាសនោះដែរ​ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន…

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា

ប្រទេសឥណ្ឌា ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងចូលរួមព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ លោកស្រី ដ្រៅផាឌី មូរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងញូវដែលី ក្នុងឱកាសដែលព្រះអង្គទ្រង់គង់ប្រថាប់បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា…

ជប៉ុន ហ្វីលីពីននិងអាមេរិកនឹងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងនៅតំបន់សមុទ្រចិនខាងត្បូង

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា កងកម្លាំងឆ្មាំសមុទ្រនៃប្រទេសហ្វីលីពីន អាមេរិក និងជប៉ុន នឹងធ្វើសមយុទ្ធផ្លូវសមុទ្រត្រីភាគី នៅតំបន់សមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ ខណៈដែលវាគឺជាការហ្វឹកហាត់រួមគ្នាលើកដំបូងរវាងឆ្មាំសមុទ្រនៃប្រទេសទាំងបី ចំពេលដែលពួកគេសុទ្ធតែមានក្តីបារម្ភកើនឡើងអំពីសកម្មភាពរបស់ចិននៅក្នុងតំបន់។ អ្នកនាំពាក្យឆ្មាំសមុទ្រហ្វីលីពីន លោក អាម៉ាន់ បាលីឡូ (Armand Balilo) បានឱ្យដឹងនៅថ្ងៃចន្ទនេះថា សមយុទ្ធខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា នៅក្នុងដែនទឹកក្បែរខេត្តបាតាន់ (Bataan) នៃប្រទេសហ្វីលីពីន។ នាវាហ្វីលីពីន៤គ្រឿង ព្រមទាំងនាវា១គ្រឿងៗមកពីសហរដ្ឋអាមេរិកនិងជប៉ុន នឹងចូលរួមក្នុងសមយុទ្ធនេះ។ បើតាមលោក…

អង្គការសហប្រជាជាតិព្រមានពីគ្រោះទុរ្ភិក្សនៅហៃទី តំបន់ Sahel និងស៊ូដង់

ហានិភ័យនៃវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់កំពុងរីករាលដាល ហើយបាតុភូត El Nino បានធ្វើឱ្យមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍អាកាសធាតុខ្លាំងនៅក្នុងប្រទេសដែលងាយរងគ្រោះនៅជុំវិញពិភពលោក។ អង្គការសហប្រជាជាតិទើបតែដាក់ប្រទេសហៃទី តំបន់ Sahel រួមទាំងប្រទេស Burkina Faso Mali និងស៊ូដង់ ទៅក្នុងបញ្ជីតំបន់ដែលមានការព្រមានអំពីអសន្តិសុខស្បៀងខ្ពស់បំផុត ដែលទាមទារឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់»។ នៅក្នុងរបាយការណ៍រួម FAO និង WFP បាននិយាយថា ក្រៅពីប្រទេសទាំងបួនខាងលើ អាហ្វហ្គានីស្ថាន នីហ្សេរីយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង និងយេម៉ែន នៅតែស្ថិតក្នុងបញ្ជីនៃការព្រមានអំពីអសន្តិសុខស្បៀងខ្ពស់បំផុត។ អ្វីដែល “ចំណុចក្តៅ” ទាំងអស់នៅក្នុងបញ្ជីនេះមានដូចគ្នាគឺសហគមន៍ដែលមានឬនឹងត្រូវប្រឈមមុខនឹងភាពអត់ឃ្លាន…