Day: May 28, 2023

ជនជាតិដើមភាគតិចនៅស្រុកអូយ៉ាដាវមួយចំនួននៅតែនិយមបរិភោគទឹកពីអណ្ដូងច្រប់

ដោយៈ សុវណ្ណ/រតនគិរី: បងប្អូនជនជាតិដើមភាគតិចនៅស្រុកអូរយ៉ាដាវមួយចំនួននៅតែនាំគ្នាបរិភោកទឹកឆៅដែលដងពីអណ្ដូងច្រប់នៅតាមដងអូរ ក្នុងនោះគេសង្កេតឃើញមានអ្នកភូមិតេនឃុំយ៉ាកទុង ។ ស្រ្តីជនជាតិចារ៉ាយម្នាក់ដែលកំពុងលាងសម្អាតដបនិងឃ្លោកដើម្បីដាក់ទឹកយកទៅផ្ទះ គាត់បានងាកមកប្រាបអ្នកយកព័ត៌មានឲ្យដឹងថា ទឹកដែលពួកគាត់កំពុងដងនោះគឺយកទៅទុកសម្រាប់ពិសាជាលក្ខណ:គ្រួសារប្រចាំថ្ងៃ។ ស្រ្តីរូបនោះបានបញ្ជាក់ទៀតថា ពួកគាត់ពិសាទឹកអណ្តូងច្រប់ជារៀងរាល់ថ្ងៃ មិនដែលបានដាំឲ្យឆ្អិននោះទេហើយកន្លងមកក៍មិនដែលមានបញ្ហាដល់សុខភាពឬជំងឺរាករុះអ្វីដែរ ពួកគាត់បានបន្តប្រើតាមទម្លាប់ពីដូនតារហូតមកដល់ពេលនេះ។ លោក សេវ ចិន មេឃុំយ៉ាកទុង បានប្រាប់ឲ្យដឹងដែរថាប្រជាពលរដ្ឋនៅភូមិតេនឃុំយ៉ាកទុង ភាគច្រើនជាជនជាតិចារ៉ាយហើយអ្នកភូមគេនិយមផឹកទឹកអណ្ដូងច្រប់នេះមានចំនួនដល់ទៅ៦០ភាគរយឯណោះ បើទោះជាមានទឹកសុទ្ធគេដឹកមកលក់ដល់ផ្ទះក៍ដោយ។ លោកមេឃុំបានប្រាប់ឲ្យដឹងទៀតថាកន្លងមកធ្លាប់មានមន្ដ្រីប៉ុស្ដិ៍សុខភាពចុះមកណែនាំពីរបៀបរស់នៅនិងថែទាំសុខភាពគឺត្រូវហូបចុកមានអនាម័យតែប្រជាជនយើងនៅមិនទាន់បានធ្វើតាមការណែនាំរបស់គ្រូពេទ្យនោះទាំងអស់នៅឡើយទេ ពួកគេមួយចំនួនធំនៅតែបន្ដប្រើទឹកអណ្ដូងច្រប់តាមទម្លាប់ដូនតាពួកគាត់។ លោក សេវ ចិន បានបញ្ជាក់ថានៅឃុំយ៉ាកទុងកន្លងមកធ្លាប់មានអណ្ដូងស្នប់ប្រហែល១០កន្លែងដែរ អណ្ដូងនោះ ខាងមន្ទីរអភិវឌ្ឍន៍ជនបទ បានធ្វើឲ្យប្រើ តែបច្ចុប្បន្នអណ្ដូងស្នប់ទាំងនោះបានខូចអស់ទៅហើយ ចំណែកប្រជាពលរដ្ឋខ្លះបានជីកអណ្តូងដោយខ្លួនឯងដើម្បីយកទឹកប្រើសម្រាប់…

តើសត្វកម្រទាំង៤ប្រភេទដែលកំពុងមានវត្តមាននៅលើពិភពលោកនិងនៅកម្ពុជា មាននៅសល់ចំនួនប៉ុន្មានក្បាល?

ដោយ៖ដេប៉ូ/ភ្នំពេញ៖ សត្វទន្សោង ខ្ទីង ក្តាន់ និងដំរីអាស៊ីគឺជាសត្វកម្រនៅក្នុងចំណោមសត្វកម្រជាច្រើនប្រភេទដែលមានវត្តមាននៅក្នុងតំបន់អភិរក្សរបស់កម្ពុជា និងជាប្រភេទសត្វកម្រនៅលើពិភពលោក។ តាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថានបានបង្ហាញចំនួនសត្វកម្រៗ៤ប្រភេទនេះ មានដូចជា៖ (១) សត្វទន្សោងជាប្រភេទសត្វកម្រនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថានៅសល់តែប្រមាណ ៤.០០០ក្បាល នៅលើពិភពលោកប៉ុណ្ណោះក្នុងនោះ កម្ពុជាយើងមានច្រើនជាងគេប្រមាណ ១.៥០០ក្បាល។ (២) សត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥.០០០ ទៅ ៣៥.០០០…

រោគជំងឺគ្រុនក្តៅ, ទល់លាមក, ឈឺខ្លួនប្រាណ

ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ងប់ គឺជារុក្ខជាតិ ដែលប្រជាជនខ្មែរយើង និយមដាំ ឬ ដុះតាមធម្មជាតិ នៅតាមទីជនបទ ស្រុកស្រែចម្ការ ។ ពលរដ្ឋខ្មែរ តែងបេះយកត្រួយ និងស្លឹកខ្ចីៗ ធ្វើជាបន្លែ ដែលមានរស់ជាតិឆ្ងាញ់ពិសា។ រុក្ខជាតិប្រភេទនេះដែរ វាមានប្រភពដើម នៅអាស៊ីភាគអាគ្នេយ៍។ យោងតាមទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានបង្ហាញពីសារៈសំខាន់ៗ របស់ស្លឹកងប់ មួយចំនួន ដូចជា៖ – លក្ខណៈរូបសាស្ត្រ៖ ជាគុម្ពព្រឹក្ស…

ក្រុមហ៊ុន Neuralink របស់លោក​ម៉ាស​ទទួលបាន​ការអនុញ្ញាត​ពី FDA ដើម្បី​ផ្សាំ​ឧបករណ៍​ក្នុង​ខួរក្បាល​មនុស្ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ Neuralink ដែលជា​ក្រុមហ៊ុន​ថ្មីថ្មោង​របស់លោក អេ​ឡុន ម៉ាស កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយថា​ខ្លួន​បាន​ទទួល​ការយល់ព្រម​ពី​និយតករ​អាម៉េរិក​ដើម្បី​​ធ្វើតេស្តិ៍​ឧបករណ៍​ផ្សាំក្នុង​ខួរក្បាល​មនុស្ស​។​ ​ក្រុមហ៊ុន Neuralink បាន​និយាយថា ការអនុញ្ញាត​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាម៉េរិក (FDA)​សម្រាប់​ការសិក្សា​គ្លីនិក​ចំពោះ​មនុស្ស​ជា​លើកដំបូង​របស់​ខ្លួន​នេះ​គឺជា “​ជំហាន​ដំបូង​ដ៏​សំខាន់​” សម្រាប់​បច្ចេកវិជ្ជា​របស់ខ្លួន ដែល​មាន​បំណង​អនុញ្ញាតឱ្យ​ខួរក្បាល​ធ្វើ​អន្តរ​កម្ម​ដោយផ្ទាល់​ជាមួយ​កុំព្យូទ័រ​។​ ​ក្រុមហ៊ុន Neuralink បាន​និយាយ​នៅក្នុង​សារ​បង្ហោះ​នៅលើ Twitter​ថា “​យើង​ពិតជា​រំភើប​ក្នុង​ការចែករំលែក​ថា យើង​បាន​ទទួល​ការយល់ព្រម​ពី FDA​ដើម្បី​ចាប់ផ្តើម​ការសិក្សា​គ្លីនិក​​លើ​មនុស្ស​ជា​លើកដំបូង​។ នេះ​គឺជា​លទ្ធផល​នៃ​ការងារ​មិន​គួរឱ្យ​ជឿ​ដោយ​ក្រុមការងារ​របស់ Neuralink ក្នុង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ FDA”​។​…

បច្ចេកវិជ្ជា​ទំនើបៗ​ត្រូវបាន​បង្ហាញ​នៅ​ឯ​ពិព័រណ៍​ទិន្នន័យ​ដ៏​ធំ​នៅ​ទីក្រុង​គួ​យ​យ៉ាង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ពិព័រណ៍​ឧស្សាហកម្ម​ទិន្នន័យ​ធំ​អន្តរជាតិ​ចិន​ឆ្នាំ ២០២៣ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​ឧសភា​នៅ​ទីក្រុង​គួ​យ​យ៉ាង (Guiyang) ដោយ​បង្ហាញ​នូវ​សមិទ្ធិផល​ចុងក្រោយ​បំផុត​របស់​ប្រទេស​នេះ​នៅក្នុង​ឧស្សាហកម្ម​ទិន្នន័យ​ទ្រង់ទ្រាយ​ធំ​និង​ការជំរុញ​ផ្សព្វផ្សាយ​ការផ្លាស់ប្តូរ​អាជីវកម្ម​ពាក់ព័ន្ធ​។ ​ភ្ញៀវ​ជាច្រើន​បាន​មក​ទទួល​បទពិសោធ​ន៍​ជាមួយ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​នៅឯ​ពិព័រណ៍​ក្នុង​ក្រុង​គួ​យ​យ៉ាង​នៃ​ខេត្ត​គួ​យ​ចូ​វ (Guizhou) ភាគ​និរតី​នៃ​ប្រទេស​ចិន​។​ ​ភ្ញៀវ​ក៏​បាន​នាំគ្នា​មើល​វីដេអូ ដែល​ផលិត​ដោយ​បច្ចេកវិជ្ជា Cloud Computing នៅឯ​ពិព័រណ៍​ផងដែរ​។ ក្រៅពីនេះ​ពួកគេ​ក៏​បាន​ដើរ​មើល​ផងដែរ​នូវ​រថយន្ត​គំរូ DiDi Neuron ប្រព័ន្ធ 5G+Smart Healthcare ឆ្កែ​យន្ត រ៉ូបូត​ឆ្លាត ការរៀន​បើកបរ​តាមរយៈ​វ៉ែនតា VR ម៉ាស៊ីន​5G​ឆ្លាត​វៃ ម៉ាស៊ីន​យន្តហោះ…

អ៊ុយ​ក្រែន​បាញ់​ទម្លាក់ដ្រូន​រុស្ស៊ី​២០​គ្រឿង​ក្នុង​ការវាយប្រហា​រ​តាម​អាកាស​កាល​ពី​យប់មិញ​

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាងហោច​ណាស់​ម្នាក់​បាន​ស្លាប់​និង​បី​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​តាម​អាកាស​កាល​ពី​យប់មិញ​លើ​ទីក្រុង​គៀវ​ទោះ​ជា​ប្រព័ន្ធ​ការពារ​ដែនអាកាស​អ៊ុ​យក្រែន​​បាន​បាញ់​ទម្លាក់ដ្រូន​រុស្ស៊ី​លើទី​ក្រុងនេះ​យ៉ាងតិច​២០​គ្រឿង​ក៏​ដោយ នេះ​បើ​តាម​ការអះអាង​របស់​មន្ត្រី​អ៊ុយ​ក្រែន​កាលពី​ថ្ងៃអាទិត្យ​។​ ​អភិបាលក្រុង​គៀវ​លោក វី​តា​លី គ្លី​តស្កូ បាន​និយាយថា បំណែក​ដ្រូ​ន​ដែល​ធ្លាក់​លើ​ស្ថានីយ​ហ្គាស​មួយ​បានសម្លាប់​បុរស​វ័យ​៤១​ឆ្នាំ​ម្នាក់​នៅក្នុង​សង្កាត់ សូ​ឡូ​មី​យ៉ាន់​ស្គីយ​(Solomyanskyi) នៅពេល​​រដ្ឋបាល​យោធា​ក្រុង​បាន​និយាយថា មនុស្ស​យ៉ាង​តិច​បី​នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​លើ​ទីក្រុង​។​ ​លោកគ្លី​តស្កូ បាន​និយាយ​តាមតេ​ឡេ​ក្រាម​ថា «​កងកម្លាំង​ការពារ​ដែនអាកាស​បាន​បំផ្លាញ​ដ្រូ​ន​ជាង​២០​គ្រឿង​ដែល​ហោះ​សំដៅ​ទីក្រុង​គៀវ​។​តែ​ការវាយប្រហារ​ដោយ​ដ្រូ​ន​នៅ​រលក​ថ្មី​មួយ​កំពុង​ចូល​មក​កាន់​​រដ្ឋធានី​នេះ​។ សូម​បន្ត​នៅ​ក្នុង​លេនដ្ឋាន​»​។​ ​លោក​បាន​បន្ថែមថា អគ្គិភ័យ​មួយ​បាន​ចាប់ផ្តើម​នៅ​ពេល​បំណែក​ដ្រូ​ន​ធ្លាក់​លើ​អាគារ​គ្មាន​មនុស្ស​រស់​នៅ​មួយ​ក្នុង​សង្កាត់​សូ​ឡូ​មី​យ៉ាន់​ស្គីយ នៅ​ខាងលិច​ទីក្រុង​៕

Update ៖ ទំនាស់ក្នុងវង់ផឹកស៊ីបង្កជាហិង្សាចាក់សម្លាប់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ​ ៖​ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប​ ត្រូវបានជនដៃដល់ប្រេីកាំបិតចុងស្រួចចាក់ចំនួន៤កាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម​បន្ទាប់ពីផឹកសុីបាត់លុយចំនួន១២មុឺនរៀល និងខឹងជនដៃដល់ប្រមាថមើលងាយកូនស្រីរបស់គាត់ផងក៏កើតជាហិង្សាប្រតាយប្រតប់គ្នាឡើង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃសៅរ៍ទី២៧ ខែឧសភា ឆ្នាំ២០២៣​នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ប្រាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលលេខ៤B នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិក្រាំងដូង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។​ ចំណែកជនដៃដល់មានឈ្មោះ ប៉ុន វ៉ុន…