Day: May 27, 2023

ព័ត៌មានបឋម ៖ ទំនាស់ក្នុងវង់ផឹកស៊ីឈានដល់ដកកាំបិតចាក់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ៖ ទំនាស់ក្នុងវង់ផឹកស៊ីឈានដល់ដកកាំបិតចាក់បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​ បង្កការភ្ញាក់ផ្អេីលនៅយប់ថ្ងៃទី២៧​ ខែឧសភា​ ឆ្នាំ២០២៣​ នៅភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ បច្ចុប្បន្ន​សមត្ថកិច្ចកំពុងចុះទៅដល់កន្លែងកេីតហេតុ ។ ព័ត៌មានលម្អិតអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” និងជម្រាបជូននៅពេលក្រោយ៕

ជួបជាមួយឧបការីចិន រុស្ស៊ីបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាស្តីពីសន្តិភាពនោះទេ

ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន រុស្ស៊ីបានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាស្វែងរកសន្តិភាពនោះឡើយ ។ នៅថ្ងៃទី២៦ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានបញ្ជាក់ថា អ៊ុយក្រែនមិនចង់ពិភាក្សាសន្តិភាពនោះឡើយ។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់បេសកជនពិសេសរបស់ប្រទេសចិន គឺលោក លី ហ៊ុយ (Li Hui)…

លឿនដូចគ្នាលាន់សូរដូចរន្ទះ​ ម៉ូតូ២គ្រឿងបេីកបញ្រ្ចាសទឹស​ ហេីយបុកគ្នា​ បណ្តាលឲ្ទអ្នកបេីកស្លាប់ទាំង២នាក់​ ! ​ !

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុគួរឱ្យសង្វេគដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះផ្អើលអ្នកភូមិទាំងក្បាលល្ងាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លេីផ្លូវលេខ៣១៧B ស្ថិតនៅត្រង់ចំណុចភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលស្លាប់មានឈ្មោះកាយ សុភ័ក្រ្ត អាយុ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ ១CV-៧២៦៩ ។ ចំណែកភាគីម្ខាងទៀតមានឈ្មោះ ភើក វីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ…