Day: May 26, 2023

អាមេរិកបដិសេធលក់យន្តហោះចម្បាំង F 35 ឱ្យកងទ័ពអាកាសថៃ

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា កងទ័ពអាកាសថៃនៅថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធចំពោះសំណើពីសំណាក់ប្រទេសថៃស្តីពីការសុំទិញយន្តហោះចម្បាំង F-35 ដោយសារតែលក្ខខណ្ឌពាក់ព័ន្ធការហ្វឹកហាត់និងផ្នែកបច្ចេកទេស។ ថៃដែលត្រូវបានចាត់ថ្នាក់ជាសម្ព័ន្ធមិត្តសំខាន់មួយមិនមែននៅក្នុងអង្គការណាតូ (NATO) ដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣ បានត្រៀមកញ្ចប់ថវិកាចំនួន ១៣.៨ពាន់លានបាត ឬស្មើនឹង៤០៧.៦៨លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ សម្រាប់យកទៅទិញយន្តហោះចម្បាំងថ្មីៗ មកជំនួសកងយន្តហោះចម្បាំងចាស់ៗ ដែលភាគច្រើនគឺជាយន្តហោះ F-5 ហើយនិង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក។ ទីក្រុងបាងកក បានជ្រើសរើសយន្តហោះចម្បាំង F-35A ចំនួន៨គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុន…

រុស្ស៊ី និងបេឡារុស្សចុះហត្ថលេខាលើឯកសារស្តីពីការដាក់ពង្រាយអាវុធបរមាណូយុទ្ធសាស្ត្រ

នៅថ្ងៃទី ២៥ ខែឧសភា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu និងសមភាគីបេឡារុស្សលោក Viktor Khrenin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្តីពីការអនុញ្ញាតឱ្យដាក់ពង្រាយអាវុធបរមាណូយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូនៅលើទឹកដីបេឡារុស្ស។ សារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិបេឡារុស្ស ដែលបាននិយាយថា នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរបានចុះហត្ថលេខាលើ “ឯកសារកំណត់នីតិវិធីសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងកន្លែងផ្ទុកពិសេសនៅលើទឹកដីនៃប្រទេសបេឡារុស្ស”។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយថា “ដោយមើលឃើញពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៅតាមព្រំដែនភាគខាងលិចនៃប្រទេសរុស្ស៊ី និងបេឡារុស្ស ការសម្រេចចិត្តលើវិធានការទប់ទល់ក្នុងវិស័យយោធា-នុយក្លេអ៊ែរត្រូវបានផ្តល់ឱ្យ”។ លោក Shoigu បាននិយាយថា ទីក្រុងមូស្គូបានប្រគល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រ Iskander-M ដែលមានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់ធម្មតា…

បុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយ​ របួសធ្ងន់​ សង្ស័យ​ដាក់ជ្រុល​ !

ខេត្តបាត់ដំបង៖ នគរបាលផ្នែកចរាចរណ៍ខេត្តបាត់ដំបងបានអោយដឹងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះថា,មានបុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូធ្លាក់ចូលប្រឡាយដោយខ្លួនឯង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1L-6736 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលចូលប្រឡាយបណ្តាលអោយអ្នកបើកបររងរបួសធ្ងន់តែម្តង។ សមត្ថកិច្ចបានអោយដឹងទៀតថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣និង១៨នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ក្រោយពេលកើតហេតុ ជនរងគ្រោះខាងលើត្រូវបានសាច់ញាតិមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលផងដែរ៕

ករណីជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមរថយន្ត​ បណ្តាលឲ្យកិនស្លាប់

ភ្នំពេញ:(ព័ត៌មាមបឋម)​ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលក្រោមរថយន្តធុនធំ​ ត្រូវរថយន្តកិនស្លាប់អូសជាង​ ២០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ​ ររាជធានីភ្នំពេញ ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៣។ជនរងគ្រោះឈ្មោះប៉ែន ពិសិដ្ឋ អាយុ២៨ឆ្នាំ ភេទប្រុស ស្រុកកំណើត ខេត្តកំពង់ឆ្នាំង មុខរបរធ្វើការរោងចក្រ៕

អាសូរណាស់!ម្តាយដេកលក់កូនភ្លោះ២នាក់នាំគ្នាទៅលេងទឹកស្រះក្រោយផ្ទះបណ្តាលអោយលង់ស្លាប់

បាត់ដំបង:កាលពីថ្ងៃ​ទី24.05.2023 វេលាម៉ោង11:05នាទីព្រឹក នៅចំណុចកំពោតអណ្តូង ស្ថិតនៅភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីក្មេងលង់ទឹកស្រះ ចំនួន2នាក់បណ្តាលឲ្យស្លាប់ ។ 1: ឈ្មោះ គា វិសាត ភេទប្រុស អាយុ1ឆ្នាំ 8ខែ 2: ឈ្មោះ គា វិសាល ភេទប្រុស អាយុ1ឆ្នាំ 8ខែ +ក្មេងទាំង2រស់នៅចំណុចកើតហេតុខាងលើ និងជាបងប្អូនភ្លោះនឹងគ្នា ។ +មូលហេតុ: ពេលម្តាយដេកលក់ក្មេងទាំង2នាំគ្នាទៅលេងទឹកស្រះនៅក្រោយផ្ទះប្រហែល30ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់។

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១២ករណីទូទាំងប្រទេសថ្ងៃទី២៥ ឧសភា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៣នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ​ ។ ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់ (ស្រី…

You missed