ក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ចេញ សេចក្តីសម្រេច ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រេច : បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទរកោះពេជ្រដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។ ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៨០/២៣ អបស/មព…