Day: May 23, 2023

សមត្ថកិច្ចខេត្តកំពង់ស្ពឺឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេ យីហោមាន់ស្រែបន្លែធម្មជាតិ លួចបង្កប់សេវាផ្លូវភេទ

ខេត្តកំពង់ស្ពឺ៖ បើយោងតាមប្រភពពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៣នេះថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនសហការជាមួយអាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោ (មាន់ស្រែបន្លែធម្មជាតិ) ស្ថិតនៅភូមិបឹងស្ដុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២២ខែឧសភាឆ្នាំ២០២៣។ ប្រភពដដែលបានឱ្យដឹងទៀតថា ការឆ្មក់បង្ក្រាបទីតាំងខារ៉ាអូខេខាងលើគឺសមត្ថកិច្ចបានរកឃើញបទល្មើសជាក់ស្តែងមានកន្លែងសម្រាប់បម្រើសេវារួមភេទចំនួនពីរបន្ទប់ ។ ក្នុងនោះសមត្ថកិច្វបានឃាត់ខ្លួនមនុស្ស២នាក់ ម្នាក់ជាម្ចាស់ហាងឈ្មោះ យូរ អាត់ ភេទប្រុសអាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះលី ខ្មុំ ភេទស្រី អាយុ៣០ឆ្នាំជាមេការ អ្នកទាំងពីររស់នៅក្នុងភូមិឃុំខាងលើ និងបានសង្គ្រោះនារីដែលបម្រើសេវាផ្លូវភេទនៅទីនោះចំនួន១៨នាក់ បច្ចប្បន្នកម្លាំងជំនាញបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕

ករណីស្រ្តីម្នាក់មានជំងឺបាក់ទឹកចិត្តសម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន នៅស្រុកថ្មគោល…

បាត់ដំបង:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣៥នាទី នៅចំណុចក្រុម៣៨ ភូមិ គោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ឈួយ សំអាង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកថ្មគោល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ឈួយ សំអាង…

ករណីរថយន្តបុកគ្នាបណ្តាលអោយកូននិងឪពុកស្លាប់ចំណែកប្រពន្ធរងរបួសធ្ងន់ នៅស្រុកចុងកាល់…

ឧត្ដរមានជ័យ:(ពត័មានបឋម)កាលពីព្រឹកថ្ងៃទី22.ឧសភា.ឆ្នាំ២០២៣ ប្ដីប្រពន្ធនិងកូន(សរុបបីនាក់) គ្រោះថ្នាក់ចរាចរណ៍ដ៍.រ.ន្ធ.ត់រថយន្តបុកគ្នាបណ្តាលឲ្យស្លាប់កូននិងប្ដី រីឯប្រពន្ធរងរបួសធ្ងន់ ទីតាំងកើតហេតុ: ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ *គ្រួសារសពរស់នៅភូមិគោកគ សង្កាត់សំរោង ខេត្តឧត្ដរមានជ័យ៕

You missed