Day: May 22, 2023

គួរឲ្យអាសូរណាស់!ករណីក្មេងស្រី២នាក់បាននាំគ្នាចុះទឹកទន្លេរាវខ្ចៅបណ្តាលអោយលង់ស្លាប់…

ស្ទឹងត្រែង:កាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣វេលាម៉ោង១៣និង១៧មានករណីក្មេងស្រី២នាក់លង់ទឹកទន្លេបណ្តាលឲ្យស្លាប់នៅចំនុចកែងកកភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ១.សពឈ្មោះ សុត ផានេតភេទស្រី អាយុ១២ឆ្នាំ ២.សពឈ្មោះ សុត ផានឿនភេទស្រីអាយុ៦ឆ្នាំ សពទាំង២នាក់បានមកតាមឪពុកម្តាយដាំដំឡូងឲ្យលោក មា មិត្តនៅចម្ការភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់។ -ឪពុកសពឈ្មោះ ឃុត អឿន អាយុ៤២ឆ្នាំ -ម្តាយសព ឈ្មោះ អ៊ុំ អៀងអាយុ៣៨ឆ្នាំ។ មានទីលំនៅ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។ -ស្នាក់បណ្តោះអាសន្នភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត់…

រុស្សី៖ ណាតូកំពុងចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំសហរដ្ឋអាមេរិក លោក អាណាតូលី អាន់តូនូវ (Anatoly Antonov) បាននិយាយថាការប្រគល់យន្ដហោះចម្បាំង F-16 នឹងបង្ហាញ កាន់តែច្បាស់ពីការចូលរួមរបស់បក្សសម្ព័ន្ធយោធា NATO នៅក្នុងជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីរដ្ឋបាលលោក ចូ បៃដិន ផ្ដល់ភ្លើងបៃតងឱ្យសម័្ពន្ធមិត្តបញ្ជូនយន្ដហោះចម្បាំង ស៊េរីទំនើបនេះ និងផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់ពីឡុតអ៊ុយក្រែន។ ការលើកឡើងខាងលើរបស់លោក អាន់តូនូវ ធ្វើឡើងក្នុងការកត់សម្គាល់មួយត្រូវបានចេញផ្សាយលើឆាណែលតេឡេក្រាម នៃស្ថានទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាស៊ីនតោន។ លោក…

បុរសម្នាក់កំពុងជិះម៉ូតូត្រឡប់ពីចម្ការពេលមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ស្លាប់

ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈដែលកំពុងតែជិះម៉ូតូកាត់ភ្លៀងលាយឡំផ្គររន្ទះហើយក៏ត្រូវរន្ទះបាញ់បណ្ដាលឱ្យដួលដាច់ខ្យល់ស្លាប់តែម្តង។ ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់មនុស្សស្លាប់នេះបានកើតឡើងនៅវេលាម៉ោង១៤៖២០ នាទីថ្ងៃទី២០ ខែឧសភាឆ្នាំ២០២៣នៅចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពពីអធិការស្រុកលំផាត់បានឱ្យដឺងថា ជនរងគ្រោះត្រូវរន្ទះបាញ់នោះឈ្មោះ ព្រំ ឃ្នី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្នែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ប្រភពបន្តថា មុនពេលកើតហេតុនៅវេលាម៉ោង១៤៖០០នាទីជនរងគ្រោះបានជិះម៉ូតូទៅវាស់ដីនៅចម្ការឈ្មោះហាក់ តែពេលទៅដល់ក៏មានភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់ផងពិបាកក្នុងការចុះវាស់ដីមិនកើតក៏បានជិះម៉ូតូត្រឡប់មកផ្ទះវិញ។ តែអកុសលពេលកំពុងតែជិះម៉ូតូមកដល់ចំណុចចម្ការឈ្មោះយាយចិន ស្ថិតក្នុងភូមិដីឡូត៍ ឃុំជ័យឧត្តមក៏ស្រាប់តែមានរន្ទះបាញ់ផាំងត្រូវជនរងគ្រោះដែលកំពុងតែជិះម៉ូតូដួលទៅលើដីបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមតែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ភ្លាម ហើយធ្វើការពិនិត្យជុំវិញករណីកើតហេតុរួចរាល់ក៏ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

សត្វក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកនិងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់

ភ្នំពេញ ៖ សត្វក្របីព្រៃជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកនិងមានវត្តមានរស់នៅប្រទេសកម្ពុជា នៅប្រទេសឥណ្ឌា និងនេប៉ាល់។ តាមព័ត៌មានដែលមាន គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ ២០០៥ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ប៉ុន្តែក្រោយមក អ្នកសិក្សាស្រាវជ្រាវមិនបានឃើញវាទៀតទេ។ សត្វព្រៃដែលធ្លាប់មាននៅកម្ពុជាហើយដែលបច្ចុប្បន្ននេះ មិនបានជួបប្រទះទៀតនោះរួមមាន៖ សត្វរមាស, គោព្រៃ, ខ្លាធំ និងក្របីព្រៃ។ ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនទាក់ទងនឹងសត្វក្របីព្រៃ៖ ១-ភិនភាគ៖ ក្របីព្រៃមានរូបរាងដូចក្របីស្រុកដែរ ប៉ុន្ដែក្របីព្រៃមានភាពរហ័សរហួនជាង និងឆាប់ក្រេវក្រោធ។ ក្របីព្រៃអាចមានទម្ងន់មពី៧០០ ទៅ ១២០០គ.ក។ វាមានពណ៌ប្រផេះ រឺត្នោតខ្មៅ។ នៅខាងក្រោមក មានពណ៌សរាងជាអក្សរ…

មនករណី​ ភ្ញាក់ផ្អើលពេញfacebookករណីចាប់ក្មេងស្រីលក់ក្រឡាន តាមពិតជារឿងស្នេហា

ខេត្តបន្ទាយមានជ័យ៖ នៅក្នុងបណ្ដាញសង្គមfacebook ប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋនិងអ្នកនិយមលេងបណ្តាញសង្គមfacebook ជាច្រើនបានបង្ហោះព័ត៌មានមួយចំនួនថា មានករណីបាត់កូនៗ និងករណីក្រុមមនុស្សជិះឡានឬម៉ូតូដើរចាប់ក្មេងៗដើម្បីយកសិរីរាង្គ។ ទន្ទឹមគ្នានេះ នៅខេត្តបន្ទាយមានជ័យ ក៏មានគណនីហ្វេសប៊ុកមួយមានឈ្មោះ Maly kubota កាលពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៣ បានបង្ហោះសារថា “មានមនុស្សប្រុសមួយក្រុមជិះឡានម៉ាកឡិចស៊ីសនិងហាយឡេនឌ័រពណ៌ទឹកប្រាក់ បានចាប់ក្មួយស្រីរបស់ខ្ញុំឡើងឡានកំពុងតែអង្គុយលក់ក្រឡាន នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅប្រហែលទៅផ្លូវប៉ោយប៉ែត ។ សូមបងៗប៉ូលិសជួយចាប់និងធ្វើអន្តរាគមន៍ផង។ ទាក់ទិននឹងព័ត៌មាននេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនថា៖ ក្រោយពីទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយស្ត្រីម្នាក់ស្លាប់

កំពត:ទី២០​ ខែ​ ឧសភា​ ឆ្នាំ២០២៣ វេលាម៉ោង១១​ និង​ ១៥​ នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងម៉ូតូនិងរថយន្តនៅលេីផ្លូវជាតិលេខ៣ចន្លោះបង្គោល គីឡូម៉ែត្រលេខ ១២៤និង១២៥ស្ថិតនៅភូមិល្អាង​ ឃុំល្អាង​ ស្រុកដងទង់​ ខេត្តកំពត​ ទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិច។ + អ្នកបើកម៉ូតូម៉ាកHONDA DREAM សេរីឆ្នាំ២០១២(ប្រេីបិច)ពណ៍ខ្មៅពាក់ផ្លាកលេខកំពត១E-៧៨៦៥បេីកបរដោយឈ្មោះ សែម​ សម្ផស្សភេទស្រី​ អាយុ៣៧ឆ្នាំរស់នៅភូមិល្អាង​ឃុំល្អាងស្រុកដងទង់​ ខេត្ត​ កំពតស្លាប់នៅកន្លែងកេីតហេតុធ្វេីដំណេីរពីទិសខាងលិចទៅទិសខាងកេីត។ – លុះមកដល់ចំណុចកេីតហេតុមានររថយន្ត១គ្រឿងម៉ាកTRITON(ទ្រីតុន) ពណ៍សពាក់ផ្លាកលេខរដ្ឋ(១៧)២-០៥៤០បានបេីកវ៉ាជែងរថយន្តមួយគ្រឿងទៀតដែលមានទិសដៅស្របគ្នាជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលមានទិសដៅផ្ទុយចំផ្នែកខាងមុខនៃរថយន្តបេីកបរដោយឈ្មោះ ហ៊ុយ​ វ៉េង​ ភេទប្រុសអាយុ៥៨ឆ្នាំ(មិនមានរបួស)មានទីលំនៅភូមិដេីមម៉ាក់ក្លឿ​ សង្កាត់ច្បារអំពៅ១​…

មានរណីបុរសម្នាក់បើករថយន្តធ្លាក់ផ្លូវបណ្តាលអោយស្លាប់ !

ត្បូងឃ្មុំ:ទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង៥:០៥នាទី លើផ្លូវថ្មី លេខ71C ចំណុចភូមិខ្សាច់ប្រឆេះកណ្តាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ _ មានករណី គ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកបរធ្លាក់ផ្លូវ _រថយន្ដម៉ាក Tacoma ពាក់ស្លាកលេខ 2A-8713 ពណ៌ទឹកប្រាក់ បើកបរដោយឈ្មោះ ញិ: កុក ភេទប្រុស អាយុ៥៨ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ននៅភូមិចុងអូ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ…

You missed