Day: May 18, 2023

ចិន ៖ គ្មានថ្នាំទិព្វដើម្បីបញ្ចប់សង្រ្គាមឡើយ គឺមានតែបង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាពប៉ុណ្ណោះ

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣បានចុះផ្សាយថា នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងប៉េកាំងបានឱ្យដឹងថា បេសកជនពិសេសចិន លោក (Li Hui) បានប្រាប់អ៊ុយក្រែនថា វាមិនមានឱសថទិព្វ ដែលអាចដោះស្រាយវិបត្តិនៅអ៊ុយក្រែននោះទេ ដោយរូបលោកបានទទូចឱ្យទីក្រុងកៀវនិងទីក្រុងមូស្គូ បង្កើតឱកាសដើម្បីចរចាគ្នារកសន្តិភាព ទើបអាចឆ្ពោះទៅបិទបញ្ចប់សង្រ្គាម។ លោក លី បានបំពេញទស្សនកិច្ចនៅទីក្រុងកៀវ កាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ ជាទីដែលលោកបានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) និងមន្រ្តីអ៊ុយក្រែនដទៃទៀត។ លោក…

សាហាវ​ម្លេះ​ ! ខឹងបងមិនជួយបណ្ដើរម៉ូតូដែលខូច ចាក់មួយកាំបិតចុងស្រួចប្រកាច់ស្លាប់នៅនឹងកន្លែង

ខេត្តមណ្ឌលគិរី៖ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បងប្អូនបង្កើត២នាក់ក្រោយចេញពីផឹកស៊ីស្រាប់តែម៉ូតូខូច ដោយប្អូនប្រុសឱ្យបងបង្កើតជួយបណ្ដើរ តែបងប្រុសមិនជួយបណ្ដើរ ធ្វើឱ្យប្អូនប្រុសខឹងក៏បានដកកូនកាំបិតចាក់ទៅលើបងប្រុសរបស់ខ្លួនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចផ្ទះចាំចម្ការក្រោយ អង់តែន០១២ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។      សមត្ថកិច្ចឱ្យដឹងថា មានករណីឃាតកម្មដោយចេតនាមួយបណ្ដាលអោយស្លាប់បុរសម្នាក់នៅនឹងកន្លែងកើតហេតុ។ ជនរងគ្រោះខាងលើមានឈ្មោះ ជា​ សុផល ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ​ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្ន​ភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា…

ករណី​ឆ្ងចរន្តភ្លេីងឆេះរថយន្ត Rang Rover ដូចជាញឹកពេកហើយ !

ខេត្តព្រះសីហនុ ៖ មានករណី រថយន្ត Rang Rover មួយគ្រឿង ត្រូវភ្លើងឆេះទាំងកណ្តាលអធ្រាត្រនៅក្រុងព្រះសីហនុ ។  ហេតុការណ៍នេះ បានកើតកាលពី វេលាម៉ោង ១២៖៣០នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ គឺមាន រថយន្តមួយគ្រឿងម៉ាក Rang Rover ពាក់ផ្លាកលេខ ភ្នំពេញ 2BB-3787 ពណ៌ស ត្រូវភ្លើងឆេះ ស្ថិតក្នុងចំណុចក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។ ក្រោយទទួលបានដំណឹងនេះភ្លាម,…

You missed