Day: May 16, 2023

ចិនចាប់ខ្លួនពលរដ្ឋអាមេរិក ពីបទចារកម្ម

ពលរដ្ឋអាមេរិកអាយុ ៧៨ឆ្នាំ ទើបតែត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទចារកម្ម។ លោក John Shing-wan Leung ដែលជាអ្នករស់នៅអចិន្ត្រៃយ៍នៃទីក្រុងហុងកុង (ប្រទេសចិន) ត្រូវបានចោទប្រកាន់ពីបទចារកម្ម ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃចន្ទនៅឯតុលាការប្រជាជនកម្រិតមធ្យមក្នុងទីក្រុង Suzhou ភាគខាងកើតប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់តុលាការ។ យោងតាមសេចក្តីថ្លែងការណ៍ខ្លីនេះ លោក Leung ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ ដោយភ្នាក់ងារសន្តិសុខនៅទីក្រុង Suzhou ខេត្ត Jiangsu ។ ទោះជាយ៉ាងណា…

ការបោះឆ្នោតនៅប្រទេសថៃ ៖ បក្សប្រឆាំងឈ្នះលើសលប់

យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតបឋមដែលប្រកាសដោយកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៥ខែឧសភា គណបក្សរីកចម្រើន (MFP) និងគណបក្សភឿថៃ គឺឈ្នះដាច់ជាងគូប្រជែងដែលនៅសល់ក្នុងការបោះឆ្នោតសកលដែលប្រព្រឹត្តទៅនៅថ្ងៃទី ១៤ឧសភា ក្នុង ប្រទេសថៃ។ មេដឹកនាំគណបក្សភឿថៃបានយល់ព្រមចំពោះសំណើបង្កើតសម្ព័ន្ធភាពជាមួយគណបក្ស (MFP) ហើយបានទទូចថាមិនមានគម្រោងបង្កើតរដ្ឋាភិបាលជាមួយគណបក្សនយោបាយណាមួយផ្សេងទៀតឡើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៥ ឧសភា មេដឹកនាំគណបក្សភឿថៃបាននិយាយថា ជាមួយនឹងចំនួនអាសនៈសរុប ៣០៩ ក្នុងរដ្ឋសភា សម្ព័ន្ធមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដែលមានស្ថិរភាព ប៉ុន្តែការតែងតាំងនាយករដ្ឋមន្ត្រីអាស្រ័យលើ ចំនួនអាសនៈក្នុងរដ្ឋសភា កត្តាច្បាប់។ មុននេះ មេដឹកនាំ MFP លោក Pita Limjaroenrat បានបញ្ជាក់ថា…

អ្នកភូមិក្មេងចាស់ប្រុសស្រី៣៥នាក់បានពុលនំបញ្ចុកកម្មវិធីភ្ជាប់ពាក្យ

ខេត្តកំពង់ឆ្នាំង៖បរហូតមកដល់រសៀលថ្ងៃទី១៦ខែ ឧសភា ឆ្នាំ២០២៣នេះ អ្នកភូមិនៅតែបន្តពុលដោយសារការទទួលទាននំបញ្ចុក។ សមត្ថកិច្ចសង្ស័យថានំបញ្ចុកដែលទិញមកពីផ្សារបន្ថែម បង្កឲ្យពុលដល់អ្នកភូមិអស់រយៈពេល៣ថ្ងៃមកហើយ។ សមត្ថកិច្ចបានឲ្យដឹងថា មនុស្សក្មេងចាស់ប្រុសស្រីប្រមាណជាង ៣០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ ពាក្យមួយដែលបានប្រព្រឹត្តឡើងការពារថ្ងៃទី១៤ខែ ឧសភា ឆ្នាំ២០២៣ កន្លងទៅ នៅភូមិទ័ពតាឡាត់ ឃុំ ជៀប ស្រុកទឹកផុស ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិជាមួយគ្នា។ ប្រភពពីមន្ត្រីនគរបាលស្រុកទឹកផុសឲ្យដឹងថា រហូត មកដល់ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣នេះអ្នកភូមិនៅតែបន្តរងការពុលនិងដឹកមកសង្គ្រោះនៅមណ្ឌលមសុខភាពឃុំ និងស្រុកទឹកផុសចំនួនជាង៣០នាក់។ ពួកគាត់មាន អាការៈក្អួតចង្អោរឈឺក្បាលដែលតាមការសន្និដ្ឋានគឺបណ្ដាលមកពីពិសានំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យរបស់អ្នកភូមិ។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវហើយបានសន្និដ្ឋានជាបឋមថា អាការៈរបស់អ្នកភូមិគឺដោយសារពុលនំ…

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បាត់បង់ជីវិត ខណៈបញ្ជូនដល់មន្ទីរពេទ្យករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដួលហើយកិនពីលើ

ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកដួលហើយកិនពីលើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ឋិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។ លោក គី មករា នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប្រាប់ថា៖ កុមារីរងគ្រោះមានឈ្មោះ យ៉ា អាយុ១៣ឆ្នាំដែលមានឪពុកម្តាយ(លក់ខោអាវផ្សារធំមានជ័យ)រស់នៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ លោកបន្តថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តកាម៉ារីស៊េរីចាស់ឆ្នាំ១៩៩៥ពណ៌សពាក់ផ្លាកលេខPPNផ្សាយផ្ទាល់ដែលពាក់ខាងមុខនិងខាងក្រោយនៅពេលគ្រោះថ្នាក់កើតឡើងរថយន្តនិងម៉ូតូជនរងគ្រោះបានបើកបរស្របទិសគ្នាចេញពីផ្លូវជាតិលេខ៦ចូលផ្លូវផ្សារផ្នែកខាងកើតនិងខាងជើងបរិវេណផ្សារធំមានជ័យដោយម៉ូតូជនរងគ្រោះបើកបរស្របទិសគ្នាខាងឆ្វេងហើយរថយន្តបម្រុងបត់ស្តាំបានបុកបណ្តាលដួលកិនក្បាលជនរងគ្រោះរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកសិរីសោភ័ណតែអកុសលបានបាត់បង់ជីវិតទៅហើយ។ លោកបញ្ជាក់ថា៖ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងមន្ត្រីជំនាញបានចុះទៅពិនិត្យនិងស្រាវជ្រាវរូបភាពតាមកាំមេរ៉ាសុវត្ថិភាពគឺគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តបើកស្របទិសគ្នាជាមួយម៉ូតូហើយបម្រុងបត់ស្តាំហើយប៉ះម៉ូតូបណ្តាលដួលកិនក្បាលក្មេងស្រីរងគ្រោះបណ្តាលរបួសធ្ងន់ក្រោយបញ្ជូនដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់នៅក្នុងរថយន្ត។អ្នកបើកបរមានចំនួន២នាក់ស្រីនិងប្រុសអាចប្តីប្រពន្ធក្រោយគ្រោះថ្នាក់កើតឡើងបានគេចខ្លួន ហើយរថយន្តដែលបង្កគ្រោះថ្នាក់ត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ នវ

បុរសម្នាក់ចូលព្រៃបេះបន្លែលក់ ជាន់ម៉ីនផ្ទុះដាច់ជើង !

  ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យអាណិត បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិចនិងប្រដេញសត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវជាន់ម៉ីនផ្ទុះ បណ្ដាលឱ្យជើងរងរបួសធ្ងន់ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងជើងឆ្វេងផងដែរ។សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់…

You missed