Day: May 15, 2023

ករណី​រថយន្ត​រេចង្កូតបុកចូកក្នុងរោងការ​ បណ្តាលឲ្យមនុស្សរងរបួស៧នាក់​ !

  ព្រៃវែង​: នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2023 វេលាម៉ោង 20 និង 30 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក លើផ្លូវជាតិលេខ 11 ស្ថិតនៅក្នុងភូមិស្គរដាចសង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង ( រវាងរថយន្តបើកស្របគ្នាពីលិចទៅកើតហើយរថយន្តដែលបើកពីក្រោយទៅបុករថយន្តដែលបើកខាងមុខបន្ទាប់មករថយន្តដែលបើកពីក្រោយក៏រេចង្កូតទៅបុករថយន្ដដែលឈប់ស្ងៀមជាយផ្លូវចំនួន ៥ គ្រឿង ) 1/ រថយន្តម៉ាក ford ពណ៌ ស ស្លាកលេខភ្នំពេញ 2BD 778…

គណបក្សដើម្បីវឌ្ឍនភាព (MFP) និងដើម្បីប្រទេសថៃ (ភឿថៃ) នាំមុខដាច់ក្នុងការបោះឆ្នោត ចំណែកមេដឹកនាំគណបក្សប្រជាធិបតេយ្យលាលែងពីតំណែង

បន្ទាប់ពីរយៈពេលបួនឆ្នាំចាប់តាំងពីការភ្ញាក់ផ្អើលនៃការមិនទទួលបានអាសនៈណាមួយនៅក្នុងទីក្រុងបាងកកក្នុងការបោះឆ្នោតឆ្នាំ 2019 មក គណបក្សប្រជាធិបតេយ្យបានបន្តភាពទន់ខ្សោយនេះម្តងទៀត ខណៈដែលពួកគេបានបន្តដៃទទេនៅក្នុងរដ្ឋធានីនៅក្នុងការបោះឆ្នោតឆ្នាំនេះ។ លោក Jurin Laksanawisit បានលាលែងពីតំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោបាយចាស់ជាងគេរបស់ប្រទេសថៃ ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលមិនល្អរបស់គណបក្សនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី 14 ខែឧសភា។ នៅក្នុងសារ Line របស់គាត់ទៅកាន់គណបក្សប្រជាធិបតេយ្យកាលពីល្ងាចថ្ងៃទី 14 ឧសភា លោក Jurin បានអបអរសាទរបេក្ខជនរបស់គណបក្សនេះចំពោះការទទួលបានអាសនៈ និងថ្លែងអំណរគុណដល់អតីតមេដឹកនាំគណបក្ស Chuan Leekpai និង Abhisit Vejjajiva សមាជិកក្រុមប្រឹក្សាប្រតិបត្តិ និងសមាជិកគណបក្សស្មោះត្រង់ចំពោះការគាំទ្ររបស់ពួកគេ។ លោកថា…

បេសកជនចិនធ្វើទស្សនកិច្ចនៅអ៊ុយក្រែន រុស្ស៊ី និងបណ្តាប្រទេស EU នៅថ្ងៃទី១៥ ខែឧសភា

យោងតាមក្រសួងការបរទេសរបស់ប្រទេសចិន បេសកជនជាន់ខ្ពស់ចិននឹងចាប់ផ្តើមដំណើរទៅកាន់ប្រទេសអ៊ុយក្រែន រុស្ស៊ី និងទីក្រុងផ្សេងទៀតនៅអឺរ៉ុបចាប់ពីថ្ងៃទី ១៥ ខែឧសភា ក្នុងគោលបំណងពិភាក្សា និងស្វែងរកដំណោះស្រាយនយោបាយសម្រាប់វិបត្តិនៅអ៊ុយក្រែន។ រ៉យទ័របានដកស្រង់សម្តីក្រសួងការបរទេសរបស់ប្រទេសចិនដែលបាននិយាយថាលោក Li Hui តំណាងពិសេសរបស់ចិនសម្រាប់កិច្ចការអឺរ៉ាស៊ី និងជាអតីតឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសរុស្ស៊ីពីឆ្នាំ 2009 ដល់ឆ្នាំ 2019 នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសទាំងពីរដោយផ្ទាល់នៅក្នុងអរិភាពក៏ដូចជាប្រទេសផ្សេងទៀតរួមមានប៉ូឡូញ បារាំង និង អាល្លឺម៉ង់។ ទីភ្នាក់ងារនេះបាននិយាយថា ការធ្វើដំណើរនេះនឹងមានរយៈពេលជាច្រើនថ្ងៃ ប៉ុន្តែមិនបានចេញផ្សាយព័ត៌មានលម្អិតណាមួយបន្ថែមទៀតអំពីកាលវិភាគនោះទេ។ លើសពីនេះ ក្រសួងការបរទេសចិនមិនបានធ្វើអត្ថាធិប្បាយណាមួយអំពីការបញ្ជាទិញដែលដំណើរទស្សនកិច្ចរបស់បេសកជនពិសេសត្រូវបានអនុវត្តនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពពាក់ព័ន្ធចំនួនពីរដែលត្រូវបានដកស្រង់ដោយ Reuters បាននិយាយថា ប្រទេសអ៊ុយក្រែនទំនងជាកន្លែងដំបូងដែលលោក…

មនុស្ស​ ១០នាក់ស្លាប់ និងរបួសធ្ងន់ស្រាល​ ៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្តល្មើសចំនួន ៣៣គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេសនាថ្ងៃទី១៥​ ឧសភា​នេះ!

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ០៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៥៧គ្រឿង ម៉ូតូ ១២៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣គ្រឿង មានម៉ូតូចំនួន ២១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។  ជាមួយគ្នានេះ​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ …

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៧នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី១៤ ឧសភាម្សិលមិញ!

ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៧នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញ​ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់ ៤នាក់ (ស្រី ០នាក់)។​ ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៧នាក់ (ស្រី…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន៣

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មចំនួន០៣ ដែលក្នុងនោះរួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលសរុបទាំងអស់ចំនួន ៣២៧៩នាក់ (នារី ១ ៣១៩នាក់ ស្មើនឹងជាង៤០%)…

ត្រូវស្វែងយល់ ! ហេតុអ្វីពេលមានរបួស ឫដំបៅជើង សូម្បីតែបន្តិចបន្តួច អ្នកជំងឺទឹកនោមផ្អែមត្រូវរួសរាន់មកពិគ្រោះពេទ្យ?

ភ្នំពេញ ៖ ហេតុអ្វីពេលមានរបួស ឫដំបៅជើង សូម្បីតែបន្តិចបន្តួច អ្នកជំងឺទឹកនោមផ្អែមត្រូវរួសរាន់មកពិគ្រោះពេទ្យ? នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត#calmettehospital នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។  ១) ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃការកាត់ជើង ២) ដើម្បីកាត់បន្ថយការងាយក្លាយរោគ ប្រឈមអាយុជីវិត ៣) ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់ និងកាត់បន្ថយរយៈពេលនៃការព្យាបាល ៤) ចំលើយទាំងបីខាងលើ។ សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។ Please Like & Share! ៕

You missed