បញ្ជូនខ្លួនក្មេងទំនើង២នាក់ ជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណៈ ទៅកាន់តុលាការ
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនក្មេងទំនើងចំនួន០២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមដងផ្លូវ សាធារណៈបង្កភាពអានាធិបតេយ្យក្នុងសង្គម ។ លោកវរសេនីយ៍ឯក ស៉ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២ និង៤០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង០២នាក់ករណីជិះម៉ូតូបង្ហោះតាមដងផ្លូវសាធារណ:បង្ករភាពអានាធិបតេយ្យក្នុងសង្គម ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ២៤៥ ក្រុមទី១ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក…