Day: May 13, 2023

ស្រណោះណាស់ ! ដូនចាស់វ័យ ៨៥ឆ្នាំ យំខ្សឹបខ្សួលចង់បានខោអាវថ្មីស្លៀកពាក់ និងអង្ករទុកបរិភោគ បានអង្រួនបេះដូងមាតាមនុស្សធម៌

ភ្នំពេញ ៖ ស្រណោះណាស់ ! ដូនចាស់វ័យ ៨៥ឆ្នាំ យំខ្សឹបខ្សួលចង់បានខោអាវថ្មីស្លៀកពាក់ និងអង្ករទុកបរិភោគ បានអង្រួនបេះដូងមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យទប់ចិត្តមិនបាន ចាត់ឱ្យសហការីចុះជួយភ្លាមៗ …!! បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីលោកយាយ ចេង យ៉ាន អាយុ ៨៥ឆ្នាំ ដែលរស់នៅផ្ទះចាស់ទ្រុឌទ្រោម នៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល យំខ្សឹបខ្សួលចង់បានខោអាវថ្មីស្លៀកពាក់ និងអង្ករទុកបរិភោគផងនោះ នៅថ្ងៃទី…

បុគ្គលិកក្រុមហ៊ុនអគ្គិសនីអានកូម្នាក់ត្រូវខ្សែភ្លើងឆក់នៅលើបង្គោលភ្លើង

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ដែលគេស្គាល់ជាបុគ្គលិកអគ្គិសនីរបស់ក្រុមហ៊ុនអានកូត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរបួសនៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣នេះឋិតនៅចំណុចហ្គោឌិនស្ទូចត្រីក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅក្រុងប៉ោប៉ែត។  បុរសខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនៅឡើយ តែដឹងថាៈជនរងគ្រោះបានបម្រើការនៅក្រុមហ៊ុនខាងលើ។  ប្រភពពលរដ្ឋនិយាយថាៈ មុនកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានឡើងតាមបង្គោលភ្លើងដើម្បីដោះខ្សែចាស់ផ្លាស់ខ្សែថ្មី ដោយតាមបញ្ជាពីក្រុមហ៊ុន ហើយការដោះដូរខ្សែនោះទៀតសោតបុគ្គលិកមិនបានផ្ដាច់ចរន្ត(ខ្សែមេធំ)បណ្ដាលឲ្យឆក់ទើរលើបង្គោលភ្លើងតែម្ដង។ក្រោយមកគេឃើញមានខាងបុគ្គលិកជាច្រើននាក់មកជួយសង្គ្រោះដើម្បីយកចេញពីសេចក្ដីស្លាប់ ទោះយ៉ាងណាបុរសខាងលើត្រូវបានបុគ្គលិករបស់ក្រុមខាងលើជួយសង្គ្រោះទាន់ពេល ខណៈនោះត្រូវបានរថយន្តមួយគ្រឿងដែលគេស្គាល់ថាជារថយន្តរបស់លោកនួន នីគីដាត្រូវជាបងរបស់លោកនួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។រថយន្តរបស់លោកនួន នីគីដា ត្រូវបានមហាជនលើកឡើងថាជារថយន្តឯកជនតែងតែដឹកសពឬអ្នករងរបួសមិនគិតប្រាក់ ហើយតែងតែដឹកជូនពលរដ្ឋក្នុងក្រុងក៏ដូចដឹកសពនៅក្រៅខេត្តជាដើម។  សូមរំលឹកថាៈ ក្រុមហ៊ុនអគ្គិសនី អានកូ ក្រុងប៉ោយប៉ែត សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជ្រាបថា៖ នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ក្រុមការងារបច្ចេកទេសនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីតាមទីតាំងដូចខាងក្រោម ៖ ១/រយៈពេល៩ម៉ោង ចាប់ពីម៉ោង៨និង០០នាទីព្រឹកដល់ម៉ោង១៧និង០០នាទីល្ងាច ប៉ះពាល់ជួរបណ្តោយផ្លូវចាប់ពីមុខបូរីសំរិទ្ធិពៅដល់ខាងត្បូងហ្គោលឌិនស្ទូចត្រី ម្តុំបូរីដួងចាន់ជួរខាងកើត ម្តុំខាងជើងស្រាផ្ទឹល និង ម្តុំបូរីធីធីខាងជើងS Flus។ ២/រយៈពេល៤ម៉ោង ចាប់ពីម៉ោង១និង០០នាទីរសៀលដល់ម៉ោង១៧និង០០នាទីល្ងាច…

ព្រោះ​តែផឹកទឹកប្ដូរនិស្ស័យវង្វេងស្មារតីលើកដែកទីបជ្រុងសំពងក្បាលប្រពន្ធហូរឈាមជោកប្រាណ សមត្ថកិច្ចឃាត់ដាក់ខ្នោះល្មម

ខេត្តបន្ទាយមានជ័យ៖ ករណីហិង្សាមួយបានកើតឡើងដោយសារបុរសជាប្ដីផឹកទឹកប្ដូរនិស្ស័យចង់ប្រល័យប្រពន្ធឱ្យបាត់បង់ជីវិតត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១១យប់ថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣ នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក  បង្កដោយជនប្រមឹកជាប្តី ក្រោយពីផឹកស្រាស្រវឹងជោកជាំបានទៅរករឿងគំរាមសម្លាប់ប្រពន្ធរបស់ខ្លួន ។ នគរបាលស្រុកភ្នំស្រុកបានឱ្យដឹងថា៖ជនដៃដល់ជាប្តីឈ្មោះ ស្រី រំដួល អាយុ ៣៩ឆ្នាំ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ឌុល តុលា អាយុ៣៥ឆ្នាំ គ្រួសារនេះរស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ នគរបាលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនបង្កឈ្មោះស្រី រំដួល មកពីផឹកស្រាស្រវឹងបានសុំម្ដាយក្មេកឈ្មោះ…

You missed