Day: May 12, 2023

គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងម៉ូតូ លើផ្លូវជាតិលេខ៤រងរបួសទាំងសងខាង សរុប៤នាក់

ខេត្តព្រះសីហនុ ៖ នៅចំណុចរង្វង់មូលសម្តេចសង្ឃ ភូមិវាលធំ​ ឃុំ​វាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅវេលាម៉ោង ៦និង៤៥នាទីព្រឹកថ្ងៃទី១២ខែ​ឧសភា​ ឆ្នាំ២០២៣នៅលើដង ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៧៨និង១៧៩ ដែលស្ថិតក្នុងភូមិវាលធំ​ ឃុំ​វាលរេញ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ រវាងម៉ូតូមួយគ្រឿងម៉ាកdream C125 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1G-5459​ មានទិសដៅ​ពីព្រះសីហនុទៅភ្នំពេញ​ បេីកបរដោយឈ្មោះ​ សៀង​ សំអាត​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ ទីលំនៅ​ភូមិ​ វាលមាស​ ឃុំវាលរេញ​…

ម្រេចកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារចិន

ភ្នំពេញ៖ បើតាមសេចក្ដីប្រកាសរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ ម្រេចកម្ពុជា​ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន ខណៈរដ្ឋបាលគយនៃប្រទេសចិនក៏បានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិនផងដែរ។ នេះមានន័យថាម្រេចកម្ពុជា​ បានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។ សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា បានបញ្ជាក់ថា ទីតាំងដាំម្រេចចំនួន២៨កន្លែងនិងរោងចក្រវេចខ្ចប់ចំនួន៧កន្លែងត្រូវបានចុះបញ្ជីនិងទទួលបានការអនុញ្ញាតពីភាគីចិនក្នុងការនាំចេញ។ ដើម្បីពន្លឿនការអនុវត្តពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចពីកម្ពុជាទៅប្រទេសចិន ដែលបានចុះហត្ថលេខារួមគ្នារវាងភាគីទាំងពីរចិននិងកម្ពុជាកាលពីខែវិច្ឆិកាឆ្នាំ២០២២ រដ្ឋបាលគយ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា កាលពីថ្ងៃទី១០-១១ ខែមេសាថ្មីៗនេះ បានធ្វើការពិនិត្យទីតាំងដាំម្រេចនិងរោងចក្រវេចខ្ចប់ម្រេច តាមរយៈVideo Conference។ សូមជម្រាបជូនថា​ ដំណាំម្រេច​ គឺជាកសិផលដំបូងគេរបស់កម្ពុជាដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនក្នុងឆ្នាំ២០២៣នេះ…

You missed