ជនសង្ស័យចំនួន១៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួច ទទួលផលចោរកម្ម កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់…
ព្រះសីហនុ:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានឲ្យដឹងថា ជនសង្ស័យចំនួន១៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ, លួចកាច់បំបែកសោរ ក ម៉ូតូ និងកាច់បំបែកសោរលួចរថយន្ត), ទទួលផលចោរកម្ម, កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៥នឹង០០ នាទីទៀបភ្លឺ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿង ម៉ាក Scoopy ផលិតឆ្នាំ២០២០ ពណ៌ស នៅចំណុចម្ដុំសេតេ ស្ថិតនៅក្រុម១២…