Day: May 6, 2023

អឺរ៉ុប ផ្តល់ជំនួយ១ពាន់លានដុល្លារដល់អ៊ុយក្រែន

ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) បានសម្រេចផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលមានទំហំទឹកប្រាក់ ១ពាន់លានអឺរ៉ូ ក្រោមយន្តការសន្តិភាពអឺរ៉ុប (EPF)។ ដូច្នោះហើយ លុយនេះនឹងយកទៅទិញកាំភ្លើងធំទំហំ ១៥៥ មីលីម៉ែត្រ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពអ៊ុយក្រែន។ សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ យោធាអ៊ុយក្រែន បាននិយាយថាមិនមានសញ្ញាណាមួយបង្ហាញថាទាហានស៊ីឈ្នួលរុស្ស៉ី Wagner កំពុងដកថយចេញពីទីក្រុងបាកមូត (Bakhmut) នោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែពង្រឹងកម្លាំង ដើម្បីដណ្ដើមយកទីក្រុងមួយនេះឱ្យបានមុននឹងរុស្ស៉ីប្រារព្ធទិវាជ័យជម្នះក្នុងសង្រ្គាមលោកលើកទី២ នៅសប្ដាហ៍ក្រោយ។ ថ្លែងនៅក្នុងសុន្ទរថាមួយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រសប្ដាហ៍នេះ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន…

ផែនការផ្តល់ជំនួយអាវុធមានទឹកប្រាក់៥០០លានដុល្លារដល់តៃវ៉ាន់នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងជាមួយចិន

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបញ្ជូនជំនួយអាវុធគិតជាទឹកប្រាក់ ៥០០លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតីដូចគ្នាដែលត្រូវបានប្រើជាង៣៥ដងដើម្បីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន។ ជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ២០២៣ សភាទាំង២របស់សហរដ្ឋអាមេរិកបានអនុម័តលើការផ្ដល់ជំនួយអាវុធទំហំទឹកប្រាក់ ១ពាន់លានដុល្លារដល់តៃវ៉ាន់ ដោយប្រើប្រាស់សិទ្ធិអំណាចប្រធានាធិបតី ដែលជាសិទ្ធិអំណាចមួយត្រូវបានលោក បៃដិន ប្រើដើម្បីដកអាវុធចេញពីឃ្លាំងបញ្ជូនឱ្យអ៊ុយក្រែន ដោយមិនចាំបាច់ទទួលបានការអនុញ្ញាតពីសភា។ ទីភ្នាក់ងារសារព័ត៌មាន Reutersបានផ្សាយឱ្យដឹងទៀតថា ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា ផែនការបញ្ជូនជំនួយអាវុធគិតជាទឹកប្រាក់ ៥០០លានដុល្លារឱ្យតៃវ៉ាន់ នឹងក្លាយជាជំនួយដំបូងដកចេញពីជំនួយ១ពាន់លានដុល្លារខាងលើ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក តៃវ៉ាន់បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការពន្យារពេលប្រគល់អាវុធពីសំណាក់សហរដ្ឋអាមេរិក…

កូវីដ-១៩ លែងជា «ភាពអាសន្នសុខាភិបាលសកល» ទៀតហើយ

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះបានផ្សាយថា អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថាជំងឺកូវីដ-១៩ លែងជា «ភាពអាសន្នសុខាភិបាលសកលទៀតហើយ» ដែលនេះជាការបោះជំហានមួយដ៏ធំ ឆ្ពោះទៅរកការបិទបញ្ចប់នៃការឆ្លងរាតត្បាតនៃជំងឺមួយនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ៦.៩លាននាក់។ ការប្រកាសខាងលើធ្វើឡើងដោយប្រមុខអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅគណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់ បានជួបប្រជុំគ្នាជាលើកទី១៥ និងបានផ្ដល់អនុសាសន៍ឱ្យខ្ញុំប្រកាសបិទបញ្ចប់ភាពអាសន្នសុខាភិបាលសកល។ ខ្ញុំបានទទួលយកអនុសាសន៍នេះ ហើយខ្ញុំប្រកាសថា…

កងទ័ពមួកខៀវ២១៩នាក់ ធ្វើមាតុភូមិនិវត្តន៍ដល់កម្ពុជា ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ ក្រោមឆត្រ UN រយៈពេលជាង១ឆ្នាំ នៅអាហ្វ្រិកកណ្តាល

ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ ចំនួន២១៩នាក់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ រយៈពេលជាង១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីអគ្គនាយកមជ្ឈ មណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពមាន ប្រសាសន៍ថា បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កងកម្លាំងទាំងអស់ ត្រូវបានរៀបចំធ្វើតេស្តរកមេរោគគ្រុនចាញ់ ព្រមទាំងបន្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ដើម្បីធានាថាកងកម្លាំងកម្ពុជាទាំងអស់ មានសុវត្ថិភាពពេញលេញជៀសផុតពីជំងឺបន្ទាប់ពីបញ្ចប់ដំណើរបេសកកម្មរបស់ខ្លួន។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់យុទ្ធជន យុទ្ធនារី…

You missed