Day: May 5, 2023

មូលដ្ឋានយោធាហ្វីលីពីនដែលបើកសិទ្ធិឱ្យអាមេរិកប្រើ គឺអាចនឹងមានប្រយោជន៍ ប្រសិនបើតៃវ៉ាន់រងការវាយប្រហារ

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយថា ការអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ មូលដ្ឋានយោធារបស់ប្រទេសហ្វីលីពីន គឺជាចំណាត់ការការពារមួយ ដែលអាចនឹងមានប្រយោជន៍ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់។ ថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទីក្រុងវ៉ាស៉ីនតោន ដែលរួមមាននូវកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងការធ្វើបច្ចុប្បន្នភាពលើសន្ធិសញ្ញាការពារជាតិ ដែលមានរយៈពេលជាង៧០ឆ្នាំរបស់ប្រទេសទាំងពីរផងដែរនោះ លោក ម៉ាកូស…

ក្រសួងអប់រំ ប្រកាសជាព័ត៌មានសម្រាប់អ្នកចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ! សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick)

ភ្នំពេញ ៖ ក្រសួង អប់រំយុវជននិងកីឡា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះលើផេកផ្លូវការថា, សូមមេត្តាកុំប៉ះពាល់វត្ថុទាំងឡាយដែលត្រូវបានដំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង  (Light Stick) «ដូចក្នុងរូបភាពនេះ» សម្រាប់បង្ហាញផ្ទាំងទស្សនីយភាពផ្សេងៗសម្រាប់កម្មវិធីបើក និងកម្មវិធីបិទ!  ក្រសួងអប់រំ យុវជននិងកីឡា សូមចូលរួមអបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយមោទកភាព និងភាពសប្បាយរីករាយ! លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា, បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ…

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋប្រើប្រាស់សេវារថយន្ដក្រុងទៅទស្សនា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ ដោយផាសុកភាពមិនបង់ប្រាក់ពីថ្ងៃទី០៥ឧសភាដល់០៩ មិថុនា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែល ព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ(Express Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា…

You missed