Day: May 4, 2023

អបអរសាទរ កម្ពុជា គិតត្រឹមម៉ោង ៦:០០នាទីល្ងាចថ្ងៃទី ៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយសរុប ៦ គ្រឿងហើយ

ភ្នំពេញ ៖ អបអរសាទរ កម្ពុជា គិតត្រឹមម៉ោង ៦:០០នាទីល្ងាចថ្ងៃទី ៤ ខែឧសភានេះ កម្ពុជាទទួលបានមេដាយសរុប ៦ គ្រឿងហើយ ដោយឈរចំណាត់ថ្នាក់លេខ១ វិញ្ញាសារដែលកម្ពុជាទទួលបានមេដាយរួមមាន: ១- វិញ្ញាសារគុនល្បុក្កតោ ទទួលបានមេដាយមាស ៣ គ្រឿង  ២- វិញ្ញាសារជូជីតស៊ូផ្នែកសម្តែងគូរបុរស ទទួលបានមេដាយមាស ១គ្រឿង ៣-វិញ្ញាសារជូជីតស៊ូផ្នែកសម្តែងគូរនារី ទទួលបានមេដាយប្រាក់ ១គ្រឿង ៤- វិញ្ញាសារជូជីតស៊ូផ្នែកប្រយុទ្ធ កីឡាការិនី ខាន់ ចេសា…

សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ

ខេត្ត​កណ្ដាល​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល។ ពិធីបុណ្យវិសាខបូជានាឱកាសនេះ បានប្រាព្ធឡើងដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី…

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។  ក្នុងជំនួបនេះ លោក ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម…

ព័ត៌មានបឋម ៖ បុរសម្នាក់ធ្លាក់ពីលើអគារ​មួយកន្លែងបណ្តាលឱ្យស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ អាយុប្រហែលជាង ៣០ឆ្នាំបានធ្លាក់ពីលើអគារមួយកន្លែង បណ្តាលឱ្យស្លាប់ភ្លាមៗ ។ហេតុការណ៍នេះកើតឡើងនៅចំណុចផ្ទះមួយកន្លែងជាប់របងសាលាបឋមសិក្សាភូមិ ៦ ផ្លូវលេខ ៤៣០ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នៅវេលាម៉ោង ០១:២៨នាទីរសៀល ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២៣។ ចំពោះអត្តសញ្ញាណជនរងគ្រោះ ដែលធ្លាក់ពីលើអគារខុនដូ មិនទាន់ស្គាល់នៅឡើយ ហើយការធ្លាក់នេះ មិនទាន់ដឹងអំពីមូលហេតុផងដែរ ។  បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរនិងស្រាវជ្រាវតើបុរសខាងលើរអិលជើងធ្លាក់ដោយខ្លួនឯងឬក៏លោតសម្លាប់ខ្លួនឯង…

You missed