ជិះឡានថ្លៃតែចរឹកថោក! ចាប់ឃាត់ខ្លួនបានហើយ ! ជើងខ្លាំងបោះបាចគ្រាប់កាំភ្លើង ចូលក្នុងហាងកាត់សក់ និងគំរាមបាញ់នៅ បឹងត្របែក !
ភ្នំពេញ ៖ ទីបំផុត ! សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបុរសចិត្តខ្លាំង ដែលស្រែកជេរឡូឡា និងគំរាមប្រើប្រាស់អាវុធលើជាងកាត់សក់, តែកាំភ្លើងសៀតចង្កេះគំរាមបាញ់នោះ ជាកាំភ្លើងប្រើហ្គាស គ្រាន់តែគាត់មានគ្រាប់កាំភ្លើងមែនទែន៣គ្រាប់ ទៅបោះគំរាមគេ ហើយត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក តាមរយៈវីដេអូឃ្លីប។ សូមបញ្ជាក់ថា, ទោះកាំភ្លើងហ្គាស ឬកាំភ្លើងគ្រាប់ពិតក៏ដោយ កម្លាំងសមត្ថកិច្ចបានអនុវត្តតាមច្បាប់ ដោយចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ តែទើបបង្កការភ្ញាក់ផ្អើលតាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និងគេហទំព័រ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ។…