Day: May 2, 2023

ខេត្តព្រះសីហនុ ធ្វើជាម្ចាស់ផ្ទះ នៃការប្រកួត ៣ប្រភេទ គឺទូកក្តោង ម៉ូតូទឹក និងបាល់ទះលើឆ្នេរខ្សាច់

ខេត្តព្រះសីហនុ ៖ គណៈកម្មការបច្ចេកទេសរៀបចំការ ប្រកួតកីឡាស៊ីហ្គេមដែលខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ នូវប្រភេទកីឡា ៣ប្រភេទ មានដូចជា កីឡាកទូកក្តោង,កីឡាម៉ូតូទឹកនិងកីឡាបាល់ទះលើឆ្នេរខ្សាច់។ ដោយឡែកកីឡាទូកក្តោង ចាប់ផ្តើមប្រកួតព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ១០ និង៣០នាទីព្រឹក និងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខ នៅទីលានប្រកួតនៅលើគោក និងនៅលើផ្ទៃទឹក។ សម្រាប់ការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុរៀបចំនៅទីលានតេជោឆ្នេរកន្ទុយនាគ ដោយ…

លោកថាក់ស៊ីន ប្រកាសថានឹងត្រឡប់មកវិញឆាប់ៗដើម្បីមើលថែចៅ ក្រោយកូនស្រីដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីទើបតែសម្រាលកូន

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣បានផ្សាយថា អតីតនាយករដ្ឋមន្រ្តីថៃ លោក Thaksin Shinawatra បានសរសេរនៅលើបណ្តាញសង្គមថា ដោយសារតែឥឡូវចៅទី៧ដែលជាចៅពៅគេរបស់លោកបានកើតហើយនោះ រូបលោកនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ ព្រោះស្ថិតក្នុងវ័យ៧៣ឆ្នាំ លោកចង់ចំណាយពេលមើលថែទាំចៅៗ។ កាលពីវេលាព្រឹកថ្ងៃចន្ទកន្លងមកនេះ លោក ថាក់ស៉ីន បានបង្ហោះសារនៅលើប្រព័ន្ធ Twitter ថា រូបលោកមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ជាមួយដំណឹងកូនស្រីរបស់លោក គឺអ្នកនាង Paetongtarn Shinawatra ទើបតែបានសម្រាលកូន ដែលត្រូវជាចៅទី៧របស់លោក និងមានឈ្មោះហៅក្រៅថា ថាស៉ីន។…

មនុស្ស​ ៥នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ១៧នាក់​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​ ខណៈ​យានយន្តល្មើសចំនួន ២០គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស​ នាថ្ងៃទី​០១​ ឧសភា​ម្សិលមិញនេះ​!

ភ្នំពេញ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ​ បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ៨នាក់ (ស្រី ៣នាក់) របួសស្រាល ៩នាក់ (ស្រី ៤នាក់) ។ ជាក់ស្ដែង​យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ឧសភានេះ បានបញ្ជាក់ថា​ ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក។ …

ហេតុផលដែលឥណ្ឌាចូលរួមជាមួយចិននិងរុស្ស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី “ដកប្រាក់ដុល្លារចេញពីការទូទាត់ពាណិជ្ជកម្ម

និន្នាការឆ្ពោះទៅរកការដកប្រាក់ដុល្លារចេញពីការទូទាត់ពាណិជ្ជកម្ម ត្រូវបានពង្រឹងដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដែលប្រទេសជាច្រើនប្រឈមមុខនៅក្រោមឥទ្ធិពល ឬទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចលនាដែលហៅថា “de-dollarization” បានទទួលនូវសន្ទុះមួយចំនួន ខណៈដែលប្រទេសនានាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ និងលើកកម្ពស់អធិបតេយ្យភាពសេដ្ឋកិច្ចកាន់តែខ្លាំង។ និន្នាការនេះត្រូវបានពង្រឹងដោយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលប្រទេសជាច្រើនប្រឈមមុខនៅក្រោមឥទ្ធិពល ឬទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ប្រទេសជាច្រើនកំពុងបន្តយ៉ាងសកម្មនូវដំណើរការដកប្រាក់ដុល្លារ ដូចជាប្រទេសចិន រុស្ស៊ី ប្រេស៊ីល ឥណ្ឌា បណ្តាប្រទេសអាស៊ាន កេនយ៉ា អារ៉ាប៊ីសាអូ៊ឌីត និងអារ៉ាប់រួម (UAE)។ ឥណ្ឌា ជាប្រពៃណីដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានចូលរួមជាមួយប្រទេសចិនក្នុងការលើកកម្ពស់ការជួញដូររូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ខ្លួន ប្រាក់រូពី ដែលជាជម្រើសជំនួសប្រាក់ដុល្លារក្នុងពាណិជ្ជកម្មពិភពលោក។ ជាក់ស្តែងកាលពីថ្ងៃទី…

You missed