Day: May 1, 2023

គ្រូពេទ្យតាមភូមិ បានដាក់សេរ៉ូមឲ្យបុរសម្នាក់ បណ្តាលឲ្យស្លាប់ សង្ស័យប្រតិកម្មថ្នាំ !

  បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ ក្រោយមានអាការៈអស់កម្លាំង ហៅគ្រូពេទ្យចាក់ថ្នាំតាមភូមិម្នាក់ មកដាក់សឺរ៉ូម បានជាង២ម៉ោង ក៏ប្រតិកម្មស្លាប់ទាំងសឺរ៉ូម ។ ករណីនេះកើតឡើង កាលពីរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដោយយុវជនម្នាក់ឈ្មោះ ឡាប ប៊ុនទី ភេទប្រុស អាយុ៣៣ឆ្នាំ បានស្លាប់ក្រោយពេលមានអាការៈអស់កម្លាំង ហើយឪពុក បានហៅគ្រូពេទ្យឈ្មោះ ហៀង នៅ ដែលមានទីលំនៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មកព្យួរសឺរ៉ូម លុះព្យួរបានប្រមាណជា…

បុរសម្នាក់បើករថយន្តកុងតឺន័ររេចង្កូតធ្លាក់ផ្លូវបណ្តាលអោយស្លាប់…

ព្រៃវែង:យោងតាមផេកHotline117បានឲ្យដឹងថាមានករណី “គ្រោះថ្នាក់ចរាចរណ៍” រថយន្តកុងតឺន័រ បានរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង បណ្តាលឲ្យបុរសអ្នកបើកបរ ០១នាក់ បានស្លាប់ ត្រូវបាននគរបាលចុះអន្តរាគមន៍នៅវេលាម៉ោង ១០:៣៤នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ករណីខាងលើនេះ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងជនរងគ្រោះឈ្មោះឡុង វិទូ អាយុ៣៧ឆ្នាំ មានស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង៕

បេក្ខជននាយករដ្ឋមន្ត្រីថៃសម្រាលកូនតែពីរសប្តាហ៍មុនការបោះឆ្នោត

នៅព្រឹកព្រលឹមថ្ងៃទី ១ ខែឧសភា បេក្ខជននាំមុខគេសម្រាប់តំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra នៃគណបក្សភឿថៃបានផ្តល់កំណើតដល់កូនទីពីររបស់នាងត្រឹមតែពីរសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា។ យោងតាមសារព័ត៌មាន Straits Times ដែលបានដកស្រង់ការប្រកាសរបស់លោកស្រី Paetongtarn Shinawatra នៅលើគណនីបណ្តាញទំនាក់ទំនងសង្គមនៅព្រឹកថ្ងៃទី១ ខែឧសភា នាងបានថ្លែងអំណរគុណចំពោះអ្នកដែលបានគាំទ្រនាង។ ជាមួយគ្នានេះ នាងបាននិយាយថា នាងនឹងជួបអ្នកសារព័ត៌មាននៅប៉ុន្មានថ្ងៃទៀត នៅពេលដែលសុខភាពរបស់នាងកាន់តែប្រសើរឡើង។ ទន្ទឹមនឹងសារខាងលើនេះ គឺជារូបថតរបស់នាងជាមួយស្វាមី Pidok Sooksawas ដែលជាអ្នកបើកបរយន្តហោះពាណិជ្ជកម្ម និងកូនប្រុសទើបនឹងកើត។ លោកស្រី…

ករណីរថយន្តដឹកឥដ្ឋក្រឡាប់សង្កត់រថយន្តFordបណ្តាលអោយរងការខូចខាត…

ភ្នំពេញ:(ពត័មានបឋម)ករណីរថយន្តដឹកឥដ្ឋក្រឡាប់សង្កត់រថយន្តFordបណ្តាលឲ្យរងការខូចខាត តាមបណ្តោយផ្លូវវិថីឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង១១ព្រឹកថ្ងៃទី៣០.មេសា.ឆ្នាំ២០២៣ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅទីតាំងខាងលើ៕

សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា

ភ្នំពេញ​៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​ បានចេញសារលិខិតអបអរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។  នៅក្នុង​សារលិខិត​របស់សម្តេចតេជោ​ ហ៊ុន​ សែន​ បានបញ្ជាក់ថា​ តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្សរីករាយក្រៃលែង ក្នុងការចូលរួម ជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ…

ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតាបន្តចុះថ្លៃ(២០០៛) លក់​៤,២០០រៀល ខណៈ​ម៉ាស៊ូត(ចុះថ្លៃ ១០០៛) លក់៣,៩៥០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ឧសភា​​នេះ!

ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​០១​ ខែឧសភា​​​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១​ ដល់ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២៣នេះ​ ​សាំង​ (​ ចុះថ្លៃ​ ២០០រៀល)​ ខណៈ​ប្រេងម៉ាស៊ូតចុះថ្លៃ​ (១០០រៀល)។ ដូច្នេះ​ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៩៥០រៀលក្នុង១លីត្រ។ ​ជាក់ស្ដែង​នៅក្នុង​​សេចក្តីជូនដំណឹងរបស់ក្រសួង​ បានបញ្ជាក់បន្ថែមថា​ ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី១០ ខែឧសភា​​​ ឆ្នាំ​២០២៣…

You missed