Month: May 2023

ចិនកំពុងតែឈានទៅរកការគ្រប់គ្រងក្នុងវិស័យឧស្សាហកម្មយន្តហោះពាណិជ្ជកម្ម

អស់កាលជាច្រើនឆ្នាំកន្លងមក យន្តហោះដឹកអ្នកដំណើរខ្នាតធំរបស់ប្រទេសចិនគឺសុទ្ធតែបញ្ជាទិញពីបរទេស ។ យ៉ាងណាមិញ ស្របនឹងការវិវឌ្ឍរីកចម្រើនខាងបច្ចេកវិទ្យា ប្រទេសចិនបានបង្កើតស្នាដៃថ្មីៗជាច្រើនខាងវិស័យផលិតកម្ម ក្នុងនោះយន្តហោះដឹកអ្នកដំណើរខ្នាតធំC919 ដែលស្រាវជ្រាវនិងអភិវឌ្ឍដោយឯករាជ្យម្ចាស់ការរបស់ប្រទេសចិន បានប្រសូត្រឡើងនិងដាក់ឱ្យដំណើរការជើងហោះហើរពាណិជ្ជកម្មជាផ្លូវការនៅថ្ងៃទី ២៨ ខែឧសភានេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រើប្រាស់យន្តហោះដឹកអ្នកដំណើររបស់ចិន ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ទាំងអតីតកាលនិងបច្ចុប្បន្នកាល ផលិតផលចិនបានជ្រាបចូលជីវភាពរស់នៅ របស់ប្រជាជននៃបណ្តាប្រទេសជាច្រើនលើពិភពលោក មិនថាផលិតផលខ្នាតតូចឬធំ មិនថាផលិតផលសិប្បកម្មឬវៃឆ្លាតសិប្បនិម្មិត ។ល។ ជារួម សម្ភារៈដែលមានស្លាកសញ្ញា «Made in China» គឺមានវត្តមាននៅស្ទើរតែគ្រប់ក្រុមគ្រួសារ ដែលផលិតផលទាំងនេះបានផ្តល់ភាពងាយស្រួលយ៉ាងច្រើន ដល់ជីវភាពរស់នៅរបស់យើង ។ ឈានចូលយុគសម័យឌីជីថល…

ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ១១ប្រភេទថែមទៀត ​ទទួលបានការអនុញ្ញាតឱ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖​ បើតាមការបញ្ជាក់របស់លោក​ ប៉ែន​ សុវិជាតិ​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣នេះថា៖​ កម្ពុជា​ ​ទទួលបានការអនុញ្ញាត​ឱ្យនាំចេញផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទថែមទៀត ទៅកាន់ទីផ្សារប្រទេសចិន​។ ហើយផលិតផលកសិកម្មទាំង១១ប្រភេទនោះ សុទ្ធសឹងជាជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រ​​។ លោកអ្នកនាំពាក្យរូបនេះ​​ បានថ្លែងថា​ ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌ​តម្រូវនាំចូល​ សម្រាប់ផលផលិតផលជលផលកម្ពុជា​ ត្រូវបានចុះហត្ថលេខា​រវាងប្រទេសចិន​ និងកម្ពុជា​រួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញ​ផលិតផលជលផល​ គ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សារចិនបាន។ ប៉ុន្តែរាល់ការនាំចេញ​ក្រុមហ៊ុន ដែលមានបំណងនាំចេញ​ ត្រូវធ្វើការចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC)…

ម៉ូត៦គ្រឿងត្រូវបានទាហានថៃសហការជាមួយយោធាកម្ពុជារកឃើញតាមបន្ទាត់ព្រំដែន

ខេត្តបន្ទាយមានជ័យ៖ ទាហានខ្មែរ-ថៃ រួម​សហការគ្នាចាប់​ខ្លួន​អ្នករត់​ពន្ធ​ម៉ូតូ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តាម​ព្រំដែន​ខេត្ត​ស្រះកែវ។ សមត្ថកិច្ចតាមព្រំដែនប្រាប់ថា នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ភី យ៉ាណែត ផាតសាសាវ៉ាតវង្ស មេបញ្ជាការកងវរសេនាធំលេខ១២ ត្រូវបានប្រភពក្នុងស្រុកប្រាប់ឱ្យដឹងថា ម៉ូតូខុសច្បាប់នឹងត្រូវរត់ពន្ធឆ្លងកាត់ព្រំដែនក្នុងតំបន់ទទួលខុសត្រូវ។ ដូច្នេះ​ហើយ​ទើបបាន​រាយការណ៍​ជូន​លោក​ឧត្តមសេនីយ៍ទោ ទេព តាក់និមិត្ត មេ​បញ្ជាការ​កង​ទ័ព​ប៊ូរ៉ាផា រួច​បាន​សម្របសម្រួល​ជាមួយ ក្រុមការងារពិសេសនៃកងវរសេនាធំថ្មើរជើងលេខ១១២ បានបញ្ជាឱ្យកងអនុសេនាធំលេខ១២០៧ រៀបចំការល្បាតដើម្បីកំណត់អត្តសញ្ញាណ និងសុំកិច្ចសហការពីកងវរសេនាតូចការពារព្រំដែនលេខ៥០៣ ព្រះរាជាណាចក្រកម្ពុជា ដឹកនាំ​កម្លាំង​ចុះ​ល្បាត​យ៉ាង​តឹងរ៉ឹង​តាម​តំបន់​ព្រំដែន និង​តំបន់​សង្ស័យ​ក្នុង​តំបន់​ទទួលបន្ទុក។ ក្រោយ​មក ខណៈ​ដែល​ក្រុម​ល្បាត​រួម​ដូច​ខាង​លើ​បាន​ទៅ​ដល់​ភូមិ​បាង​ដាំ ស្រុក​អូរ​ជ្រៅ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់ នៅផ្សារស្ទឹងមានជ័យ…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ…

ករណីបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបាត់៤ថ្ងៃមិនឃើញចេញពីក្នុងផ្ទះស្រាប់តែដេកស្លាប់បង្កការភ្ញាក់ផ្អើល…

ភ្នំពេញ:កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ១០០ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះ(សព)ឈ្មោះ សួន សុវត្ថា ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅផ្ទះកើតហេតុ ។ ស្រុកកំណើត: សង្កាត់លេខ៣ ក្រុងភ្នំពេញ ។ ស្លាកស្នាម: មានសភាពហើមស្អុយរលួយ ពងបែក របកស្បែកបែកក្រឡាខ្ជឹង លៀនភ្នែកសត្វដង្កូវចុះ។ វត្ថុតាងបន្សល់ទុកកន្លែងកើតហតុ: គ្មាន ។ ដំណើររឿង:…

សម្ដេចតេជោ ហ៊ុន សែន ៖ បានផ្ដាំផ្ញើទៅកាន់សកម្មជនដែលគាំទ្រគណបក្សប្រឆាំងថាសូមកុំជឿតាមការញុះញង់របស់មេដឹកនាំណាមួយនៃគណបក្សនេះដើម្បីធ្វើបាតុកម្មឱ្យសោះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានផ្ដាំផ្ញើទៅឲ្យអ្នកដែលមានបំណងចង់ធ្វើបាតុកម្មតាមការញុះញង់របស់មេដឹកនាំគណបក្សភ្លើងទៀន ឲ្យស្ដាប់សារសំឡេងដែលសម្ដេចបានផ្ដាំផ្ញើកាលពីដើមខែនេះឡើងវិញ។ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានខ្សែកាបកាត់ទន្លេសាប និងស្ពានអាកាសឬស្សីកែវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់សកម្មជនដែលគាំទ្រគណបក្សប្រឆាំងថាសូមកុំជឿតាមការញុះញង់របស់មេដឹកនាំណាមួយនៃគណបក្សនេះដើម្បីធ្វើបាតុកម្មឲ្យសោះ ពីព្រោះវាមិនបានផ្ដល់នូវផលចំណេញនោះទេមានតែការខាតបង់និងការចាប់ដាក់ពន្ធនាគារ។ សម្ដេចថា៖ «សូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្មអីសូមកុំរញ៉េរញ៉ៃ។ ខ្ញុំបានផ្ដល់សារហើយសាររបស់ខ្ញុំនៅតែមានតម្លៃ។ ចាប់យកទាំងអស់អ្នកណាក៏ដោយដែលមកបំផ្លាញនៅស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិចាប់យកទាំងអស់»។ សម្ដេចបានលើកឡើងថាសម្ដេចបានដឹងពីរឿងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀនទាំងអស់ដែលមានមេដឹកនាំមួយចំនួនប៉ុណ្ណោះដែលចង់ធ្វើបាតុកម្ម។ កាលពីថ្ងៃទី១៣ ខែឧសភា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន…

អូស្រ្តាលី និងកូរ៉េខាងត្បូង ព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រមុខការពារជាតិកូរ៉េខាងត្បូងនិងអូស្រ្តាលី បានព្រមព្រៀងគ្នានាថ្ងៃអង្គារនេះ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរ។រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក លេ ចុងស៊ូប (Lee Jong Sup) បានជួបជាមួយសមភាគីអូស្រ្តាលីរបស់លោក គឺលោក រីឆាដ ម៉ាល (Richard Marles) នៅក្រៅកិច្ចប្រជុំកំពូលលើកដំបូង រវាងប្រទេសកូរ៉េខាងត្បូង និងក្រុមប្រទេសដែនកោះប៉ាស៉ីហ្វិក ដែលកំពុងរៀបចំឡើងនៅទីក្រុងសេអ៊ូល។ នាឱកាសនោះ លោក…

លោក​ នេត្រ​ ភក្ត្រា ​៖​ សត្វព្រៃយើង សូមចូលរួមថែរក្សាការពារនិងអភិរក្សឱ្យបានគង់វង្ស!

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ សត្វព្រៃយើង សូមចូលរួមថែរក្សាការពារនិងអភិរក្សឱ្យបានគង់វង្ស! លោក​ នេត្រ​ ភក្ត្រា​ បានឱ្យដឹងទៀតថា​ លទ្ធផលនៃការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញថាសត្វព្រៃជាច្រើនប្រភេទក្នុងនោះមានប្រភេទសត្វប្រើសបាននិងកំពុងរស់នៅតាមធម្មជាតិរបស់វា ខណៈក្រសួងបរិស្ថាន សហគមន៍និងអង្គការដៃគូអភិរក្សបាននិងកំពុងខិតខំប្រឹងប្រែងផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាពដល់សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទតាមរយៈយុទ្ធនាការអន្ទាក់សូន្យដើម្បីកាត់បន្ថយនិងលុបបំបាត់អន្ទាក់ពីក្នុងព្រៃ ផ្លាស់ប្តូរឥរិយាបថពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃដោយជឿលើជំនឿផ្សេងៗឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់សត្វព្រៃ និងចូលរួមថែរក្សាការពារអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស។ សត្វប្រើសនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ក្នុងតំបន់ការពារធម្មជាតិ កម្ពុជា។ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​និង​ត្រូវ​បាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់ ដែល​វា​រស់នៅ។ សត្វប្រើស​មាន​វត្តមាន​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ភូមិភាគ​ខាងជើង និរតី និង…

Update >ចាប់ខ្លួន​បានហើយ​! ចោរឆក់កាបូបស្រ្តីម្នាក់​ ធ្លាក់ពីលើ​ឡំប្រឺតា​ (Pass App) គេចខ្លួនបាន១០ថ្ងៃ

ភ្នំពេញ​៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ឆក់កាបូបបានសម្រេច គេចខ្លួនបាន១០ថ្ងៃ ចុងក្រោយ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បានដដែល! ប្រភព​ដដែល​បន្តថា​ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០និង៥៧នាទី មានករណីចោរឆក់កាបូបមួយកើតឡើង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ធ្លាក់ពីលើ កង់បី (Pass App) ដែលកំពុងធ្វើដំណើរ បោកទៅនឹងថ្នល់គួរឲ្យរន្ធត់ និងតក់ស្លុត រហូតភ្ញាក់ផ្អើលពេញបណ្តាញសង្គម…

លោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ​ ចុះពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាលសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ​៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ​ លោក​ ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល MPC នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ការបម្រើកិច្ចការរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងអំឡុងពេលប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នាឱកាសនោះដែរ​ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន…